Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួង​ប្រៃសណីយ៍ ជូនដំណឹង​ស្តីពី នីតិវិធី​ស្នើសុំ​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត សេវា​បញ្ញើ​ឆាប់រហ័ស​

Views: 1

ដោយ​៖ ដេប៉ូ /​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជូនដំណឹង ពី​ការដាក់ឱ្យ ដំណើរការ​នីតិវិធី​ស្នើសុំ​អាជ្ញា​បណ្ណ ឬ​ស្នើសុំ​បន្ត​សុពលភាព របស់​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់ ក្រសួង​ប្រៃសណីយ៍ បានបញ្ជាក់​ថាៈ សម្រាប់ ក្រុមហ៊ុន និង​សាខា​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស ដែលមាន​ទីតាំងនៅ​រាជធានី ភ្នំពេញ ដោយ​អ្នកស្នើសុំ អាច​ចូលទៅ​គេហទំព័រ https://service.mptc.gov.kh បន្ទាប់មក​ប្រើប្រាស់​តាម CamdigiKey នៃ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន CamDx ដើម្បី​ទាញយក​ឯកសារ ឬ​បញ្ចូល​ព័ត៌មាន​ដោយផ្ទាល់​។ ដោយឡែក សម្រាប់​សាខា​បម្រើសេវា​បញ្ញើ​ឆាប់រហ័ស ដែលមាន​ទីតាំង នៅតាម​បណ្តា​ខេត្ត សូម​ធ្វើការ​ស្នើសុំ​លិខិតអនុញ្ញាត សម្រាប់​សាខា នៅតាម​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ក្រសួង បានឱ្យដឹង​បន្ថែមថាៈ ចំពោះ​តម្លៃ​អាជ្ញា​បណ្ណ សម្រាប់​ក្រុមហ៊ុន​ដែល មាន​សុពលភាព ១​ឆ្នាំ គឺ ៤.២០០.០០០ (​បួន​លាន ពីរ​រយ​ពាន់​) រៀល និង​តម្លៃ​លិខិតអនុញ្ញាត សម្រាប់​សាខា ដែលមាន​សុពលភាព​១​ឆ្នាំ គឺ ១.៣០០.០០០ (​មួយ​លាន​បី​រយ​ពាន់​) រៀល​។​

​ក្រសួង បាន​បន្ត​ឱ្យដឹងថាៈ ចំពោះ​ការដាក់​ពាក្យស្នើសុំ​ថ្មី គឺ​បង់ប្រាក់​ថ្លៃ​ពិនិត្យ ពាក្យស្នើសុំ ចំនួន ២០.០០០ (​ម្ភៃ​ពាន់​) រៀល​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង អគ្គនាយកដ្ឋាន​ប្រៃសណីយ៍ នៃ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ២៣៤ ៩៩៩/ ០១២ ៨៨០ ១៦៥៕/V​-PC

Post navigation