Cambodia

ក្រសួង​អប់រំ និង​សហភាព​សហព័ន្ធ​យុវជន​ថ្លែង​រួម​ដាក់​ដំណើរការ កម្មវិធី​ស្វ័​យ​សិក្សា​ដែល​មានឈ្មោះ​ថា «MoEYS E-Learning»

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ថ្លែងការណ៍​រួម​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ស្វ័​យ​សិក្សា​ដែល​មានឈ្មោះ​ថា «MoEYS E-Learning» ចាប់ពី​ថ្ងៃ​ទី​៧​ឧសភា​តទៅ ។

Picture

យោង​តាម​ថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ទាំង​ពីរ នៅ​ថ្ងៃ​ទី​៧ ឧសភា​បាន​លើក​ឡើង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​ជម្រាប​ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ចំណេះ​ទូទៅ​គ្រប់​កម្រិត និង​សាធារណជន​ទាំងអស់​ជ្រាប​អំពី​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​នៃ​កម្មវិធី​ស្វ័​យ​សិក្សា​ដែល​មានឈ្មោះ​ថា «MoEYS E-Learning» ចាប់ពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ តទៅ ។

ប្រភព​ថា ដោយ​មើលឃើញ​ពី​សារៈសំខាន់ និង​តួនាទី​នៃ​វិស័យ​អប់រំ ក្នុង​ការ​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ និង​ក្នុង​គោលដៅ​កសាង​មូលដ្ឋាន​ឱ្យ​កាន់តែ​រឹង​មាំ និង​ទូលំទូលាយ ដើម្បី​បន្ត​អភិវឌ្ឍ​វិស័យ​អប់រំ​ប្រកបដោយ បរិ​យា​បន្ន សមធម៌ និង​គុណភាព ឆ្ពោះទៅ​កាន់​យុគសម័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា ឆ្លើយ​តប​ទៅ​នឹង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ជាស​កល ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​រួម​គ្នា​រិះរក និង​ពង្រីក​បន្ថែម​នូវ​ឧបករណ៍ យន្តការ និង​ជម្រើស​នៃ​ការ​ផ្តល់​សេវា​អប់រំ និង​ការ​រៀនសូត្រ សម្រាប់​សិស្សានុសិស្ស​នៅ​ចំណេះ​ទូទៅ ជា​ពិសេស​ការ​បង្កើត​ឧបករណ៍​ស្វ័​យ​សិក្សា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដែល​មាន​លក្ខណៈ​សម្បូរ​បែប ទូលំទូលាយ និង​ងាយស្រួល​ទទួល​បាន​ចំពោះ​សិស្សានុសិស្ស​គ្រប់​រូប ។

Picture

ថ្លែងការណ៍​បញ្ជាក់​ថា គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​កម្មវិធី​ស្វ័​យ​សិក្សា «MoEYS E-Learning» បាន​កើតឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ក៏​ដូច​ជា ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​ក្រោម​កិច្ចសហការ​រួម​គ្នា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុមហ៊ុន E-School Cambodia និង​ការ​គាំទ្រ​ពី គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កម្មវិធី​ស្វ័​យ​សិក្សា​ដែល​បាន​អភិវឌ្ឍ​ឡើង​តាម​បែប​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​រហ័ស និង​ចំណេញ​ពេលវេលា ដល់​សិស្សានុសិស្ស ក្នុង​ការ​ចូល​ទៅ​ប្រើប្រាស់ និង​អាច​ទាញ​យក​ប្រយោជន៍​ដ៏​ច្រើន​សម្បូរ​បែប​ផង​ដែរ ។

កម្មវិធី​នេះ​នឹង​ផ្តល់​ជា​ជម្រើស​មួយ​បន្ថែម​ទៀត​ក្នុង​ការ​អនុវត្ត​ទស្សនាទាន «​គន្លង​ជីវិត​ថ្មី ក្នុង​វិស័យ​អប់រំ » នៅ​កម្ពុជា​ដែល​សិស្សានុសិស្ស​នៅ​កម្រិត​ចំណេះ​ទូទៅ​អាច​ធ្វើ​ស្វ័​យ​សិក្សា​បន្ថែម​ស្រប​តាម​ភាព ចាំបាច់ និង​ជា​ឧបករណ៍​អប់រំ​ដ៏​ប្រសើរ​មួយទៀត​សម្រាប់ លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​អ្នក​អាណាព្យាបាល ក្នុង​ការ​ជួយ បង្រៀន​កូន​នៅផ្ទះ ចង្អុលបង្ហាញ និង​តម្រង់​ទិស​សិក្សា​ដល់​កូន​ៗ និង​សិស្សានុសិស្ស ឲ្យ​សិក្សា​បំពេញបន្ថែម រំលឹក​មេរៀន ឬ​រៀន​ត្រៀម​សម្រាប់​មេរៀន​ណាមួយ​ដែល​ចាំបាច់ នៅ​គ្រប់​កម្រិត និង​គ្រប់​ភូមិ​សិក្សា​នៃ​ការ​អប់រំ​ចំណេះ​ទូទៅ ។

ប្រភព​លើក​ឡើង​ទៀត​ថា ឧបករណ៍​ស្វ័​យ​សិក្សា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​មាន​លក្ខណៈ​បើក​ទូលាយ​សម្រាប់​សិស្សានុសិស្ស​ទូទៅ​នេះ គឺជា​ជម្រើស​ដ៏​ល្អ​ប្រសើរ ដែល​ផ្តល់​ឲ្យ​សិស្សានុសិស្ស​គ្រប់​រូប​នូវ​ឯកសារ និង​ឧបករណ៍​សិក្សា​ចាំបាច់​នានា​ឲ្យ​មាន​ក្នុង​ដៃ ។

បន្ថែម​ពីលើ​នោះ កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ដល់​សិស្សានុសិស្ស​ឱ្យ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ទស្សនា «​ការ​អប់រំ​តាម​បែប​ឌី​ជី​ថ​ល​» តាម​រយៈ​ការ​ស្វែង​យល់​បន្ថែម​ដោយ​ខ្លួនឯង​អំពី​បំ​ណិ​ន​ជីវិត​ជា​ពិសេស​ទំនួល​ខុស​ត្រូវការ​គ្រប់គ្រង​ពេលវេលា​ភាព​អត់ធ្មត់​ការ​ខិតខំ​ប្រឹងប្រែង ការ​ពង្រីក​ចំណេះដឹង និង​ការ​អភិវឌ្ឍ​សមត្ថភាព ស្រប​តាម​កាលៈទេសៈ និង​ទាន់​សម័យកាល​ដើម្បី​អនាគត​ខ្លួន ។ ដើម្បី​ទទួល​បាន និង​អាច​ប្រើប្រាស់​កម្មវិធី​ស្វ័​យ​សិក្សា​នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នក​អាណាព្យាបាល និង​សាធារណជន ត្រូវ​ចូល​ទៅ​ក្នុង App Store, Google Play ឬ AppGallery ដើម្បី​ទាញ​យក កម្មវិធី​ស្វ័​យ​សិក្សា MoEYS E-Learning និង​អាន​សេចក្ដីណែនាំ​បច្ចេកទេស ដែល​មាន​ក្នុង​កម្មវិធី​ស្រាប់ ។

ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៨-២០២៣ «​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​» របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការ​បង្កើត​កម្មវិធី​ស្វ័​យ​សិក្សា *MoEYS E-Learning គឺជា​សមិទ្ធផល​ថ្មី​មួយ ដែល​កើត​ចេញពី​កិច្ចសហការ ប្រកបដោយ​មោទនភាព​របស់​គ្រប់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បច្ចេកទេស ព្រមទាំង​លោកគ្រូ អ្នកគ្រូ ដែល​បាន​ចូលរួម​រៀបចំ​ជា​វី​ដេ​អូ​បង្រៀន ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​រួម​គ្នា​ក្នុង​គោលបំណង​បន្ត​ធានា​ការ​ផ្ដល់​សេវា​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ដើម្បី​អនាគត​របស់​កុមារ និង​យុវជន​កម្ពុជា ដែល​ជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ និង​ជា​អ្នក​បន្តវេន​នៅ​ពេល​អនាគត​ឆ្ពោះទៅ​ជំរុញ​វឌ្ឍនភាព​សង្គម​លើ​គ្រប់​វិស័យ និង​ឆ្ពោះទៅ​ការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា នា​ឆ្នាំ​២០៥០ ។

ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា សិស្សានុសិស្ស មាតាបិតា អ្នក​អាណាព្យាបាល និង​សាធារណជន​ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ស្វ័​យ​សិក្សា​នេះ​តាម​លទ្ធភាព និង​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ ។

សូម​ជម្រាប​កម្មវិធី​ស្វ័​យ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​មាន​វី​ដេ​អូ​សិក្សា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ សៀវភៅ​សិក្សា​អេ​ឡិច​ត្រូ​និក ដូច​ជា ៖ សៀវភៅ​សិក្សា​គោល​សៀវភៅ​កំណែ​អំ​ណា​ន​ទូទៅ ចំណេះដឹង​សកល រឿងនិទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​ទំព័រ​ព័ត៌មាន​អប់រំ ៕

Football news:

Smertin recalls Euro 2004: he almost fought in the joints, defended against the young Cristiano and understood the excitement of the Bridge
Gareth Southgate: We shouldn't be football snobs. In matches with top teams, diversity is important
Leonid Slutsky: I am still sure that the Finnish national team is the outsider of our group. They were very lucky against Denmark
I'm not a racist! Arnautovic apologized for insulting the players of the national team of North Macedonia
Gary Lineker: Mbappe is a world-class star, he will replace Ronaldo, but not Messi. Leo does things that others are not capable of
The Spanish fan has been going to the matches of the national team since 1979. He came to the Euro with the famous drum (he could have lost it during the lockdown)
Ronaldo removed the sponsored Coca-Cola at a press conference. Cristiano is strongly against sugar - does not even advertise it