Cambodia

ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ ស្នើ​ឲ្យ​ខាង​ធនាគារ​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ក៏ដូចជា​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន​ដទៃទៀត

ភ្នំពេញ ៖ ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានស្នើ​ឲ្យ​ធនាគារ​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ក៏ដូចជា​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន​ដទៃទៀត ជាពិសេស​ពិនិត្យ​លើ​ការផ្តល់​កម្ចី ទៅដល់​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន និង​បណ្តា​សហគ្រាស​ធន​តូច​និង​មធ្យម ដែល​ចង់​ពង្រីក​ផលរបរ​របស់ខ្លួន​ផងដែរ។

នេះ​ជាការ​លើកឡើង​របស់លោក​អ៊ុំ សូ​ថា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​តំណាង​លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ អញ្ជើ​ញ​ជា​អធិបតី ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ផលិតផល​និង​សេវាកម្ម របស់​ធនាគារ​ស្ថាបនា ដែល​សហការ​រៀបចំ​ដោយ​អគ្គនាយក​កិច្ចការ​ទូទៅ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្មីៗ​នេះ​ជាមួយ​ធនាគារ​ស្ថាបនា​ភីអិលស៊ី ជូន​ដល់​ថ្នាក់​នាំ​ក្រសួង នៅ​ទីស្តីការក្រសួង ដោយមាន​ការចូលរួម​ស្តាប់​ពី​តំណាង​មន្ទីរ​ទាំង​២៥ រាជធានី ខេត្ត​តាមរយៈ​ប្រព័ន្ធ​Online ដើម្បី​ស្វែងយល់​ពី​សេវាកម្ម​នានា​របស់​ធនាគារ។

លោក​អ៊ុំ សូ​ថា រដ្ឋលេខាធិការ​តំណាង​របស់​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​របស់​ធនាគារ​ស្ថាបនា​ជា​បន្ដ​បន្ទាប់ តាម​របាយ​ការ​ណ៍​ដែល​បាន​លើក​ឡើង គឺ​តាំងពី​បង្កើត​ឡើង​ដំបូង​ក្នុងនាម​ជា​អង្គការក្រៅរដ្ឋាភិបាល ក្នុង​ឆ្នាំ​១៩៩៥ រហូត​ក្លាយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​បាន​ក្លាយជា​ធនាគារពាណិជ្ជ​រហូតដល់​បច្ចុប្បន្ន​នេះ ដោយសារ​មាន​កិច្ចព្រមព្រៀង​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​ស្ថាបនា​លីមីត​ធី​ត ជាមួយ​ធនាគារ​ម៉ា​រ៉ូ​ហាន់ ជប៉ុន ។

នេះ​អាច​ចាត់ទុកថា គឺជា​ភាព​ជោគជ័យ​មួយ​របស់​ធនាគារ ដែលមាន​ដៃគូ​ដ៏​ល្អ​ជាមួយ​ជប៉ុន ។ តាម​របាយការណ៍​បញ្ជក់​ថា បច្ចុប្បន្ន​ធនាគារ​ស្ថាបនា​មាន​រហូតដល់​១៧០​សាខា គ្របដណ្តប់​លើ២៥ ខេត្ត ក្រុង និង​មាន​បុគ្គលិក​រហូតដល់​៤​ពាន់​នាក់​។ ធនាគារ​មានទ្រព្យ​សកម្ម​១.៨​ពាន់​លាន​ដុល្លារ​អាមេរិក មាន​ប្រាក់​បញ្ញើ​ពី​អតិថិជន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក និង​បាន​ផ្តល់​ឥណទាន​ដល់​អតិថិជន ប្រមាណ​១.៣៨​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​រដ្ឋលេខាធិការ អ៊ុំ សូ​ថា​ក៏បាន​ស្នើ​ឲ្យ​ធនាគារ​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ក៏ដូចជា​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន​ដទៃទៀត ជាពិសេស​ពិនិត្យ​លើ​ការផ្តល់​កម្ចី ទៅដល់​ប្រតិបត្តិ​ករ​ទឹកស្អាត​ឯកជន និង​បណ្តា​សហគ្រាស​ធន​តូច​និង​មធ្យម ដែល​ចង់​ពង្រីក​ផលរបរ​របស់ខ្លួន​ផងដែរ​៕
វិមាន

  

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Jose Mourinho: I have too many players at Tottenham. I don't like it
FIFA allowed players to change the national team if they played one official match other than the world Cup
Tiago is still in Liverpool: he came for a new challenge, and Klopp won't even have to sell anyone
Tiago on moving to Liverpool: I Want to win as many trophies as possible. I will give my heart to the field
Ex-agent of Levandovsky sued the player's company and demands about 9 million euros
Tiago arrived at the Liverpool base to complete the transfer
Higuain became an Inter Miami player