Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងពាណិជ្ជកម្មប្រកាសរកអ្នកចាប់អារម្មណ៍ទៅរកទីផ្សានៅអាល់ហ្ស៊េរី

Views: 2

ដោយ: ជា សីហៈ / ភ្នំពេញ: ក្រសួងពាណិជ្ជកម្មមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ កំពុងតែ ប្រកាសស្វែងរកក្រុមហ៊ុន ដែលចង់ផ្សែងរកទីផ្សារនៅប្រទេសអាល់ហ្ស៊េរី។

ប្រភពដដែលបានអះអាងថា ប្រទេសអាល់ហ្ស៊េរីនឹងរៀបចំពិព័រណ៍ “International Salon of Microenterprise” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសអាល់ហ្ស៊េរី។

ប្រភពដដែលបានបញ្ជាក់ថា ផលិតផលសំខាន់ៗដែលអាចនឹងចូលរួមព្រឹត្តិការណ៍នេះរួមមាន ម្ហូបអាហារ និងភេសជ្ជៈផលិតផលកែច្នៃ ផលិតផលកសិកម្ម វាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាដើម។

សេចក្តីដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំពិព័រណ៍សូមអញ្ជើញពាណិជ្ជករកម្ពុជាដែលកំពុងធ្វើធុរកិច្ចលើវិស័យខាងលើ ហើយមានបំណងចង់ចូលរួមតាំងបង្ហាញផលិផលរបស់ខ្លួន ឬនាំចូលផលិតផលទាំងនោះមកទីផ្សារកម្ពុជា សូមចុះឈ្មោះចូលរួម៕

Post navigation