Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ឯកភាពគ្នាដោះស្រាយសំណូមពររបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍

Views: 31

ដោយៈ សុផល/ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងារផ្នែកទេសចរណ៍ បានជួបពិភាក្សាការងារ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍តំណាងដោយសមាគមឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ សហព័ន្ធ ទេសចរណ៍ (CTF) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋាន កម្ពុជា (CRA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) សមាគមសហព័ន្ធចុងភៅកម្ពុជា(CCS) និង សមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា(CSWA) ដើម្បីពង្រឹងកិច្ចសហការ និងការចូលរួមក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងទេសចរណ៍នាថ្ងៃទី២៨ ខែកញ្ញា បានឱ្យដឹងថាភាគីពាក់ព័ន្ធបានយល់ស្រប ជួយគ្នាទៅវិញទៅមក ដើម្បីជំរុញវិស័យទេសចរណ៍។

ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍បានឯកភាពគ្នាលើចំណុចដូចខាងក្រោម៖

១-ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយសំណូមពររបស់ផ្នែក ឯកជនក្នុងវិស័យទេសចរណ៍

២-រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

៣- ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍សហការនិងសម្របសម្រួលជាមួយសមាគមឧស្សាហកម្មទេសចរណ៍រៀបចំ សកម្មភាពការងារប្រចាំឆ្នាំសម្រាប់ក្រុមការងារផ្នែកទេសចរណ៍។

ជាចុងក្រោយ លោករដ្ឋមន្ត្រី និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់ បានសម្តែង នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ ក្រសួងទេសចរណ៍៕/r

Post navigation