Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងទេសចរណ៍ អាជីវកម្មសេវាកម្មទេសចរណ៍ សេវាកម្មម្ហូបអាហារ ត្រូវមានបញ្ជីរាយនាម សេវាកម្ម និងតម្លៃ

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមីនា បានចេញសារាចរ ណែនាំមួយ ស្តីពីការរៀបចំដាក់តាំងបង្ហាញ បញ្ជីរាយនាមសេវាកម្ម របស់អាជីវកម្ម សេវាកម្មទេសចរណ៍ ដោយមានភ្ជាប់ជាមួយតម្លៃ។

នៅក្នុងសារាចរណែនាំនេះ តម្រូវឱ្យក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នា ណែនាំដល់គ្រប់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេស សេវាកម្មម្ហូបអាហារ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ ជាមួយតម្លៃផង។

ចំពោះសេវាកម្មម្ហូបអាហារ តូបលក់ម្ហូបអាហារ តូបលក់អាហារចល័ត ដែលប្រកប អាជីវកម្ម ជាលក្ខណៈតូចតាច ឬការគ្រប់គ្រងលក្ខណៈគ្រួសារ ក៏ត្រូវអនុវត្តតាមការ ណែនាំ ឬយ៉ាងហោចត្រូវមានដាក់តាំងបង្ហាញជារូបភាព ឬទម្រង់ងាយស្រួលផ្សេងៗ អំពីម្ហូបអាហារ ដែលមានជូនភ្ញៀវពិសា ដោយមានបញ្ជាក់​តម្លៃជាក់លាក់។

ទាក់ទងនឹងសារាចរណែនាំនេះ សូមអានខ្លឹមសារ ដូចខាងក្រោម៖

Post navigation