Cambodia

ក្រសួងទេសចរណ៍គ្រោងស្នើរដ្ឋាភិបាលបង្កើតទីក្រុងសៀមរាបថ្មី

ក្រសួងទេសចរណ៍គ្រោងស្នើទៅរដ្ឋាភិបាលឱ្យបង្កើតទីក្រុងសៀមរាបថ្មី និងគោលដៅទេសចរណ៍ថ្មីមួយចំនួនបន្ថែមទៀត។

ក្រសួងអះអាងថា ការបង្កើតទីក្រុង និងតំបន់គោលដៅទេសចរណ៍ថ្មីនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តសៀមរាបឱ្យបានប្រមាណ ៧លាននាក់ នៅឆ្នាំ២០៣៥។

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែតុលានេះ ផ្សព្វផ្សាយ ដោយបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថាចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ មានគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។

លោកបន្តថា ទីក្រុងថ្មីនេះនឹងរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត ឬSmart City ប៉ុន្តែប្លង់គោលទីក្រុងទាំងមូល អាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនោះ លោកថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សរា។

រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ដើម្បីទាក់ទាញទេសចរអន្តរជាតិទៅកាន់ខេត្តសៀមរាប-អង្គរ ឱ្យបានប្រមាណ៧លាននាក់នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរ នឹងត្រូវបានបង្កើតឡើង ហើយផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។

លោកបន្ថែមថា គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ពីរដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមាន តំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ដោយឡែក ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍រួចហើយ និងត្រៀមដាក់ ដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនិងអនុម័តនៅពេលខាងមុខ។ ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ឱ្យបាន៧លាននាក់នៅឆ្នាំ២០៣៥។

ចំនួនភ្ញៀវទេសចរអន្តរជាតិនេះ នឹងបង្កើតការងារផ្ទាល់ដល់ពលរដ្ឋជិត១លាននាក់ ព្រមទាំងការទទួលបានប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។

កាលពីខែកញ្ញា ប្រមុខរដ្ឋាភិបាល លោកហ៊ុន សែន បានប្រកាសទម្លាក់កញ្ចប់ថវិកាជាតិចំនួន ១៥០លានដុល្លារ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប។

គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយប្រមុខរដ្ឋាភិបាលរំពឹងថានឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏អាចចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនមកទស្សនាខេត្តសៀមរាប។

ការយកចិត្តទុកដាក់ចំពោះវិស័យទេសចរណ៍នៅខេត្តប្រវត្តិសាស្ត្រមួយនេះ បន្ទាប់ភ្ញៀវទេសចរមកទស្សនាក្នុងខេត្តនេះនៅឆ្នាំ២០២០ មានការធ្លាក់ចុះយ៉ាងគំហុកដែលមិនធ្លាប់មានពីមុនមក។

លើសពីនេះ ក៏មានការរិះគន់ច្រើនកន្លងមក ថាខេត្តជាគោលដៅទេសចរណ៍ ប្រវត្តិសាស្ត្រដ៏សំខាន់ជាងគេរបស់កម្ពុជានេះ ហាក់មិនត្រូវបានយកចិត្តទុកដាក់រៀបចំសោភ័ណ្ឌភាព ឱ្យល្អប្រសើរឡើយ               ខណៈចំណូលបានមកពីការចូលទស្សនា តំបន់រមណីយដ្ឋានអង្គរមានចំនួនរាប់រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕ 

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Barcelona's away form for the 2021/22 season will be purple
Champions League matches will start with a minute's silence in memory of Maradona
Napoli on Maradona's death: Everyone is waiting for our words, but what words can Express our pain? Now is the time for tears
How will you remember Maradona? Let's share warm memories, stories from your childhood and how much you admired Diego
Barcelona Twitter: Thank you for everything, Diego
Real Madrid: Maradona-an icon of millions of fans, one of the greatest in the history of football
Ukraine was awarded a 0:3 defeat in the game with Switzerland. Because of this, the team is relegated from the top division of the League of Nations