Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងធម្មការ និងសាសនា ​ណែនាំ ៤ ចំណុច ពីការអនុវត្ត​គោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ

Picture

1 ម៉ោង មុន

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញប្រកាស ណែនាំ ៤ចំណុច ស្តីពី ការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ​។…

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញប្រកាស ណែនាំ ៤ចំណុច ស្តីពី ការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ​។

សេចក្តីប្រកាស លើកឡើងថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាព​ខាងជំនឿ និងប្រណិប័ត​ន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំ​ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​សទ្វាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខ​សណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់​សិទ្ធិបុគ្គល រួមទាំងជំងឺ​សាសនា តាមរយៈ​សកម្មភាពឃោសនា ផ្សព្វផ្សាយ​ ដែលមានចរិត​លើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះ មិនស្រប​ទៅនឹងមាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន។ឈរលើស្មារតីនេះ ក្រសួងធម្មការ និងសាសនា បានប្រកាសណែនាំ ដូចខាងក្រោម៖ហាមដាច់ខាតការយកត្រៃយ៍ចីវរ ទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយក​បូជនីយវត្ថុ ដែលធ្វើឱ្យខូចខាតដល់​បូជនីយដ្ឋាន​នានារបស់សាសនា។ហាមយក​ព្រះពុទ្ធ​សាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាព​ រួមមាន ទេសនា បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាក​ធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឧមអាម សីលវិជ្ជាការ ( ទុវិជ្ជា ) ដែលជាសកម្មភាព​ មានលក្ខណៈបោកប្រាស់។ហាមយក​ទង់ព្រះពុទ្ធសាសនា ព្រះបដិមា ឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ​ បំភាន់ ឬបោកប្រាស់​មហាជន ក្នុងបំណងបម្រើ​ផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើ​ឱ្យប៉ហពាល់​ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម​។ហាមយក​ពុទ្ធដីកាទៅបំប្លែង ឬកំប្លុក​កំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរក​លាភសក្ការៈ។ ហាមយក​ព្រះពុទ្ធរូប ឬសញ្ញាសម្គាល់​ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុក​ក្នុងទីមិនសមគួរ ឬដាក់តម្កល់​ ដើម្បី​លម្អទាក់ទាញ ( ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនប់ ទ្រនាប់ជើង ជាដើម )៕

Picture
Picture
Picture
Picture

10 ម៉ោង មុន