Cambodia

ក្រសួងធនធានទឹក និងមន្ទីរខេត្តក្រចេះ បានដាក់ម៉ាស៊ីនបូមទឹក ចូលអាងស្តុក សម្រាប់ការដាំដុះនៅរដូវប្រាំង

ចែករម្លែក

ដោយ:កាំពី/ក្រចេះ ៖ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ ជាមួយអាជ្ញាធរដែនដី បានចុះពិនិត្យមើល ​ស្ថានភាពទឹក និងទីតាំង ដើម្បីដាក់ម៉ាស៊ីន បូមទឹកស្តុកទុក ក្នុងអាង ជាប្រយោជន៍ ដើម្បីឲ្យពលរដ្ឋបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងទៀត ក្នុងរដូវប្រាំង ខណៈឆ្នាំនេះ ស្ថានភាពទឹកជំនន់ មិនបានជន់លិច ស្រោចសព្វគ្រប់ទីកន្លែង រីឯរបបទឹកភ្លៀង ក៏មានតិចតួច ។

លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានឱ្យដឹង នៅថ្ងៃទី២៤ កញ្ញា នេះថាៈ ផលប៉ះពាល់ មានក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ក្នុងនោះមន្ទីរ បាននឹងកំពុងដាក់ម៉ាស៊ីនអន្តរាគមន៍ ចំនួន ៥ កន្លែងគឺៈ ១.នៅទំនប់បឹងរំលាច សង្កាត់រកាកណ្ដាល ក្រុងក្រចេះ , ២.ដាក់នៅឃុំពង្រ , ៣.នៅឃុំខ្សាច់អណ្ដែត , ៤.នៅឃុំដំរីផុង ដែលទាំងបីទីតាំងនេះ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ , ៥.នៅទំនប់ស្រែអណ្ដូងស ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ដោយឡែក ឃុំសោប និងឃុំជ្រោយបន្ទាយ នៅស្រុកព្រែកប្រសព្វ ពុំមានផលប៉ះពាល់អ្វីឡើយ ដោយសារមន្ទីរ និងក្រសួងធនធានទឹក បានសាងសង់ ទំនប់ដ៏ធំមួយ គឺទំនប់គោកម្លូរ រលំភ្នៅ ដែលបរិមាណទឹកមាន ជាង ១០ លានម៉ែត្រគូប ហើយជាប្រភពទឹករស់ ដែលអាចបម្រើការស្រោចស្រព ដល់ប្រជាកសិករយើង ដោយពុំមានការព្រួយបារម្ភអ្វីឡើយ ។

លោកក៏បានបញ្ជាក់ថាៈ ឆ្នាំនេះ ទឹកជំនន់ មិនបានជន់លិចចូលអាងស្តុក ទំនប់ព្រែក ស្ទឹង បឹងបួរនោះទេ ទើបធ្វើឲ្យកិសករ កំពុងតែប្រឈមមុខនឹង ការខ្វះទឹកប្រើប្រាស់ សម្រាប់បង្កបង្កើនផល នៅរដូវប្រាំង ឆ្នាំនេះ។

លោកបានបន្តថាៈ តែយ៉ាងណា អាជ្ញាធរខេត្ត កំពុងតែរកលទ្ធភាព ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងបញ្ហាខ្វះទឹក សម្រាប់ធ្វើស្រែប្រាំង នៅពេលខាងមុខនេះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hector Herrera on 0:4 with Bayern: We played very well with the best team in the world. Don't write off us
Antonio Conte: Borussia are well prepared, they have a lot of potential. Inter could have won
Guardiola on 3:1 with Porto: a Good start. In the Champions League, there are 5 substitutions, the players who came out showed themselves well
Flick about Mueller: he's a continuation of the coach's hand on the field. Thomas manages the team, drives it forward
Gian Piero Gasperini: Miranchuk has just started training. We have a lot of players, rotation is inevitable
Goretzka about 4:0 with Atletico: We were lucky that we didn't miss out at the beginning. It took 10 minutes to get involved
Klopp on the win over Ajax: it wasn't radiant football, but we scored three points