Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងធនធានទឹក ផ្អាកចេញការផ្សាយ ការព្យាករកម្ពស់ទឹកទន្លេ

Views: 4

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានជូនដំណឹងស្តីពី ការផ្អាកការចេញផ្សាយ ការព្យាករកម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប សម្រាប់រដូវវស្សា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែធ្នូ ដោយសារស្ថានភាពទឹក ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បន្តស្រកចុះ លែងមានឡើងមកទៀតរួចមក។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ទោះជាយ៉ាងណា ក្រសួងនៅតែបន្តតាមដាន ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ជាប្រចាំ ក្នុងករណីមាន ហេតុការណ៍ អ្វីមួយកើតឡើង ខុសប្រក្រតី ក្រសួងនឹងជូនដំណឹង ដើម្បីជូនជ្រាបបន្ថែម។

តាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករកម្ពស់ទឹកទន្លេ ថ្ងៃចុងក្រោយ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្រសួងធនធានទឹក និងឧតុនិយម បង្ហាញឱ្យឃើញថាៈ ទឹកទន្លេមេគង្គ នៅ ខេត្តស្ទឹងត្រែង មានកម្ពស់ ៣,៧១ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៤ ម៉ែត្រ នៅ ខេត្តក្រចេះ ទឹកមានកម្ពស់ ៩,៦២ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០២ ម៉ែត្រ នៅ ខេត្តកំពង់ចាម ទឹកមានកម្ពស់ ៥,៤៨ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៦ ម៉ែត្រ នៅ ទន្លេបាសាក់ ចតុមុខ ទឹកមានកម្ពស់ ៤,៦៩ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៦ ម៉ែត្រ នៅអ្នកលឿង ទឹកមានកម្ពស់ ៣,៤៥ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៣ ម៉ែត្រ នៅ ទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៤,៤២ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៨ ម៉ែត្រ នៅទន្លេសាប ព្រែកក្តាម ទឹកមានកម្ពស់ ៥,១៨ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៨ ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៦,២១ ម៉ែត្រ ទាបជាងថ្ងៃទី២៩ ខែវិច្ឆិកា ០,០៧ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមរដូវវស្សា ឆ្នាំ២០២២ បានព្យាករណ៍ថាៈ ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សានេះ អាចនឹងឡើងដល់កម្ពស់ ៩,៦៥ ម៉ែត្រ តែជាក់ស្តែង ទឹកបានឡើងដល់កម្ពស់ ៩,២២ ម៉ែត្រ នៅថ្ងៃទី១១ ខែតុលា និង ទឹកបឹងទន្លេសាប បានឡើងដល់កម្ពស់ ៨,១១ ម៉ែត្រ នៅថ្ងៃទី១៥ ខែតុលា៕ V / N

Post navigation