Cambodia

ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ខណៈព្យុះទី១៨ នឹងមានឥទ្ធិពលលើកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ត្បិតលទ្ធិពលព្យុះទី១៨ នឹងឆ្លងកាត់ប្រទេសកម្ពុជានៅថ្ងៃទី២៨ និង២៩ ខែតុលា ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ បានបង្កើនឥទ្ធិពលក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម រួចឆ្លងកាត់ប្រទេសឡាវ និងថៃ។

ក្រសួងបន្តថា ជ្រលងវិសម្ពាធនិងសម្ពាធទាប ម៉ូឡាវ មានឥទ្ធពលមកលើប្រទេសកម្ពុជា នៅថ្ងៃទី២៨ និង២៩ ខែតុលា ដែលស្ថានភាពនេះ នឹងធ្វើឱ្យបណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ដោយឡែកខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឥសាន នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំជាមួយនឹងខ្យល់ខ្លាំង។ រីឯ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរផងដែរ។

ករណីនេះ ក្រសួងបានប្រាប់ឱ្យពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗ ដែលនឹងអាចកើតមានឡើង។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងដែលកើតឡើងពីឥទ្ធិពលព្យុះជាច្រើនបណ្តាលឱ្យ រាជធានី-ខេត្តចំនួន២០ របស់កម្ពុជា បានរងការប៉ះពាល់។ ក្នុងនោះ មានពលរដ្ឋស្លាប់ចំនួន ៤៣នាក់ និងមានពលរដ្ឋជាង១៤ម៉ឺនគ្រួសារ(១៤៨ ៥៩៧) ឬ ស្មើចំនួនប្រជាជនជិត៦០ម៉ឺននាក់( ៥៩៤ ៣៨៨) រងផលប៉ះពាល់។

ដោយឡែក ប្រជាពលរដ្ឋជិត ១២ម៉ឺនគ្រួសារ ស្មើជិត៥០ម៉ឺននាក់(៤៧ ៥៨០) ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Hertha celebrated the victory with empty stands: they applauded, talked, Guendouzi even threw a t-shirt
Tuchel does not intend to renew his contract with PSG. He will become a free agent in the summer
Massimiliano Allegri: I Want to work in the Premier League. The League is progressing thanks to foreign coaches
Branislav Ivanovich: Abramovich is one of the most important people in my career. Not just the owner, but a friend
Zlatan Ibrahimovic: Jordan's Chicago is a perfect example of the character of the winners. I'm not Michael, but I also demand a lot
For the first time, Ronaldo does not Interfere with Juventus. This season will be his best in Italy, but Torino risk repeating real's problems
Serginho Dest: I Hope to play with Messi for another season. Everyone wants him to stay