Views: 3
ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី ២៩ ខែកញ្ញាថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើ អាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និង វៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងកម្រិតល្បឿនមធ្យម។

ស្ថានភាពធាតុអាកាសបែបខាងលើ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ភ្លៀង ជាទូទៅ ធ្លាក់ថមថយ ដោយនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ភ្លៀងធ្លាក់មាននៅ លើផ្ទៃដី ប្រហែលជាពី ៥០ ទៅ ៦០ ភាគរយ នៃផ្ទៃដីសរុប (50-60%rain of area) ជាមួយកម្រិតទឹកភ្លៀង អាចមានពីខ្សោយ ទៅមធ្យម។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថា សម្រាប់នៅរាជធានីភ្នំពេញ ថ្ងៃនេះ (២៩កញ្ញា) អាចមានភ្លៀងធ្លាក់លើផ្ទៃរងទឹកភ្លៀង (60%rain of area) ប្រមាណជា ៦០ ភាគរយ នៅលើផ្ទៃដីសរុប ៕ V / N