Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងកសិកម្ម ចាត់តាំងមន្រ្តី ២រូប ដើម្បីនាំពាក្យរាល់ព័ត៌មាន ពាក់ព័ន្ធវិស័យកសិកម្ម

Views: 15

ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចាត់តាំងមន្រ្តីអ្នកនាំពាក្យ របស់ក្រសួង ចំនួន ២ រូប ដើម្បីឲ្យទាក់ទង និងឆ្លើយឆ្លងជាផ្លូវការ ជាមួយសាធារណជន ក៏ដូចជាបណ្តាញព័ត៌មាន ជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធព័ត៌មាននានា របស់ក្រសួងកសិកម្ម ទាំងមូល។

អ្នកនាំពាក្យទាំង ២ រូបនេះ គឺលោកស្រី អុឹម រចនា និងលោក ឃឹម ហ្វីណង់ មានមុខតំណែងជា អនុរដ្ឋលេខាធិការ ដូចគ្នា នៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបំពេញតួនាទី មានដូចជា៖ -ដឹកនាំ និងគ្រប់គ្រងលើការងារផ្សព្វផ្សាយ រាល់ព័ត៌មានផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ -សហការជាមួយអង្គភាពនានា ចំណុះក្រសួងកសិកម្ម ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគនូវព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ការឆ្លើយបំភ្លឺ ជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ -រៀបចំសន្និសីទ្ធសារព័ត៌មាននានា សម្រាប់ថ្នាក់ដឹកនាំក្រសួងកសិកម្ម។ -បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕/V/r

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Post navigation