Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងមហាផ្ទៃតម្រូវឱ្យអង្គការ CPCS បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំដែល អាចជា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ក្រសួងមហាផ្ទៃតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សា​បណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់​ជាបន្ទាន់នូវកិច្ចប្រជុំស្ដីពី”Review of Current Humanitarian Efforts, and Seeking Effective Ways Forward” ដែលប្រព្រឹត្តទៅ​នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារ​សកម្មភាពនេះអាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន​រដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ជម្រាបទៅលោកសុត ផ្លាយង៉ាម ប្រធានអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាង​សន្តិភាព និងដោះស្រាយទំនាស់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន៕សរន / N

Post navigation