Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងអប់រំ នឹងប្រារព្ធពិធីទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅថ្ងៃទី៥ តុលា ខាងមុខនេះ

Views: 11

ដោយៈ ទេព មង្គល / ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីទិវា គ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែតុលា នេះ ។

សេចក្តីប្រកាសព័ត៌មាននេះ បានលើកឡើងថាៈ យោងអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើតទិវាគ្រូបង្រៀននៃកម្ពុជា នៅរៀងរាល់ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ សមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.), អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍដទៃទៀត រៀបចំប្រារព្ធពិធីអបអរ សាទរ ទិវាគ្រូបង្រៀន ៥ តុលា ។

សម្រាប់ឆ្នាំ២០២២ នេះ ក្រសួងអប់រំ យុវជន និងកិងកីឡា នៅតែបន្តសហការជាមួយ ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ដែលជាខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។ អង្គពិធី នឹងប្រព្រឹត្តទៅ នាថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក រយៈពេល ១ថ្ងៃ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, មន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទ ទីស្តីការក្រសួង, បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, តំណាងសមាគម បុគ្គលិកសិក្សាខ្មែរ, អង្គការ យូណេស្កូ, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ក្នុងកម្មវិធីនេះ ក៏នឹងមានបាឋកថារបស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ភាពជាអ្នកដឹកនាំសាលារៀន គឺជាគន្លឹះ នៃកំណែទម្រង់សាលារៀន» និងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ៖ ការធ្វើបរិវត្ត កម្ម ក្នុងវិស័យអប់រំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រសួងនឹងរៀបចំការផ្សាយផ្ទាល់ ពីទិដ្ឋភាពទាំងស្រុង នៃពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)៕ V / N

Post navigation