Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងអប់រំ បើកកិច្ចប្រជុំណែនាំ ដល់មន្រ្តីពាក់ព័ន្ធ សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្របាក់ឌុប

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ណែនាំបច្ចេកទេស ដល់គណៈមេប្រយោគ ទូទាំងប្រទេស ប្រធានគណៈកម្មការ អប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ ដើម្បីណែនាំពីបច្ចេកទេស ការផ្តល់នូវ អនុសាសន៍សំខាន់ៗ ការណែនាំពីតួនាទី ភារកិច្ច គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅថ្ងៃទី ៥ – ៦ ខែធ្នូ ឆ្នាំ ២០២២។

កិច្ចប្រជុំនេះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីធានាបានថា ការប្រឡង ដំណើរការ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយក បាន ព្រមទាំងអនុវត្តតាមវិធានការសុខភាព ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩។

បើតាមទំព័រហ្វេសប៊ុកររបស់ក្រសួងអប់រំ បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅ ដោយរលូន និងបង្កភាពងាយស្រួល ដល់ប្អូនៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការ យ៉ាងស្អិតរមួតជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧៕/V-PC

Post navigation