Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងអប់រំបើកកិច្ចប្រជុំ ជាមួយអភិបាល រាជធានី-ខេត្តដើម្បីត្រៀមរៀបចំសន្តិសុខក្នុងពេលប្រឡងបាក់ឌុប

Views: 9

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានបើកកិច្ចប្រជុំ ជាមួយគណៈមេប្រយោគទូទាំងប្រទេស ជាមួយអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ស្ដីពីការរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៃរាជធានី-ខេត្ត នីមួយៗ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង០៥ ធ្នូ ២០២២។

បើយោងតាមទំព័រហ្វេសប៊ុកររបស់ ក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡង និងស្នើសុំកិច្ចសហការពីសំណាក់អាជ្ញាធរទាំង២៥ រាជធានី-ខេត្ត ធ្វើយ៉ាងណាឱ្យដំណើរការសំណេរប្រព្រឹត្តទៅដោយភាពរលូន។ ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡងផងដែរ៕

Post navigation