Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការ បង្ហាញមណ្ឌលផ្តល់សេវាសាធារណៈ​ដល់សាធារណជន

Views: 9

ដោយៈសុផល/ភ្នំពេញ៖តើលោកអ្នកដឹងទេថា មណ្ឌលផ្តល់​សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានប៉ុន្មានទីតាំង? ហើយស្ថិតនៅទីណាខ្លះ?

បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មាន​មណ្ឌល​ផ្តល់សេវាសាធារណៈចំនួនប្រាំមួយទីតាំង ក្នុងនោះបួនទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ពីរទីតាំងទៀត ស្ថិតនៅក្នុងខេត្ត​សៀមរាប និងខេត្តព្រះសីហនុសម្រាប់បម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ។

ខាងក្រោមនេះគឺជាទីតាំង និងសេវាសាធារណៈផ្សេងៗ ដែល​បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលយកបាន​នៅតាមទីតាំងទាំង​នោះ រួមមានដូចជា៖ ១. មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្ដីការក្រសួង – ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត – ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ – ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) – ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ – អាជីវកម្មដឹកជញ្ចូនក្នុងប្រទេស និងឆ្លងកាត់ព្រំដែនតាមផ្លូវគោក – តម្លើងកម្មវិធីក្នុងទូរស័ព្ទ (Mobile App Installation) – តម្លើងឧបករណ៍ ETC-OBU សម្រាប់ចេញចូលផ្លូវល្បឿនលឿន – ដាក់ពាក្យសុំលតាបត្រទោចក្រយានយន្ត សម្រាប់ចេញចូលផ្លូវល្បឿនលឿន អាស័យដ្ឋាន៖ វិថីជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/TnopwrMwoCtD1gMi8

២. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon 1) – ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ អាស័យដ្ឋាន៖ ដីឡូតិ៍លេខ១៣២ វិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/VAP4APquPEPuFKZr7

៣. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនសែនសុខ (Aeon 2) – ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ អាស័យដ្ឋាន៖ ផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/twQmv9EHHv3Nzafo6

៤. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ម៉ល (Chip Mong Noro Mall) – ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត – ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ – ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាស័យដ្ឋាន៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/7yJLTqx7cyzMj2cj6

៥. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ឌឹ ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប – ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត – ស្នើសុំប្តូរ និងពន្យាបណ្ណបើកបរ – ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាសយដ្ឋាន៖ ផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ផែនទីទីតាំង៖ https://goo.gl/maps/EEw7ohF3MUUqTFGbA

៦. មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ (FURI Times Square Mall) ខេត្តព្រះសីហនុ – ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត – ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ – ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផែនទីទីតាំង៖ https://goo.gl/maps/5BGp7gsp6AMCmfQB7 សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (HOTLINE)៖ 1275៕សរន/r

Post navigation