Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប

Views: 4

ដោយៈសុផល/ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងទឹកជញ្ជូន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក។

អង្គប្រជុំបានផ្តោតជាសំខាន់លើការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកក្នុងស្ថានភាព មុន និងក្នុងកំឡុងពេលការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងស្ថានភាពក្រោយពេលមានភាពធូរស្បើយពី ជំងឺកូវីដ-១៩ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានស្នើឱ្យអង្គប្រជុំពិនិត្យបន្ថែមលើឯកសារពាក់ព័ន្ធមួយចំនួន រួមមាន៖ ប្រកាសលេខ.៣៩៣ សក.ប្រក និងប្រកាសលេខ.១៩០ ប្រក. សក.បធស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទី សាធា រណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលមានការិយាល័យចំណុះមន្ទីរ និងអង្គភាពក្រោមឱវាទ ជាពិសេសផ្តោតលើមុខងារ និងភារកិច្ចការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ និងអង្គភាពលូទឹក និងស្ថានីយចម្រោះសំអាតទឹកកាកសំណល់។

បន្ថែមពីលើនេះលោករដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ឱ្យពង្រឹងស្ថាប័ន និងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់ ជាពិសេសពង្រឹងការផ្តល់សេវាអនាម័យដែលមានចរិតជាអាជីវកម្ម។

សូមជម្រាបជូនថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាអង្គភាពជំនាញមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ស្ថិតក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចអនុវត្ត និងអន្តរាគមន៍ជាបន្ទាន់លើការសាងសង់ ជួសជុលថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធលូបង្ហូរ ស្ថានីយចម្រោះទឹកកខ្វក់៕ N

Post navigation