Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាល ជូនព័ត៌មានពីការស្រាវជ្រាវ រកឃើញផលិតផលឱសថ ឈ្មោះ VHOPE ដែលគ្មានលេខបញ្ជិការ និងទទួលស្គាល់ពីក្រសួង

Views: 2

ដោយ៖ ទេព មង្គល / ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន មួយ ស្តីពីការស្រាវជ្រាវរកឃើញផលិតផលឱសថឈ្មោះ VHOPE ដែលគ្មាន លេខបញ្ជិកា និងទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

សេចក្តីជូនព័ត៌មាននោះ បានលើកឡើងថាៈ ក្រសួងសុខាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា សូមជម្រាបជូនដល់ សាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ ក្រសួងសុខាភិបាល ពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលឱសថឈោ្មះVHOPE គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ក្នុងព្រះរាជាណាចក្រ កម្ពុជា ត្រូវមានលេខបញ្ជិកា ឬទិដ្ឋាការ ពីក្រសួង សុខាភិបាល។ ដូច្នេះសូមប្រជា ពលរដ្ឋមុននឹងទិញផលិតផលឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឺមានពីរផ្នែក ផ្នែកខាងលើ មានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ  ផ្នែកខាង ក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផល ឱសថឈ្មោះ VHOPE នេះឡើយ ព្រោះផលិតផល នេះ អាចបណ្តាលឱ្យប៉ះពាល់ ដល់សុខភាពធ្ងន់ធ្ងរ ឬឈាន ដល់ការបាត់បង់អាយុ ជីវិតទៀតផង។

បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មាន ផលិតផលឱសថខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនី បណ្ដាញសង្គមហ្វេសប៊ុកឬជនពាក់ព័ន្ធណាមួយ នៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលឱសថខាងលើនេះ ជាបន្តទៀត នឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងនាំចូល ចែកចាយ ឬលក់ផលិតផល ឱសថឈ្មោះ VIOPE ខាងលើនេះ សូមបងប្អូនប្រញាប់ ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់ជាមួយនូវរូបភាពផលិតផលឱសថ ឈ្មោះ VIOPE /V-PC

Post navigation