Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៥ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ៥ នាក់ ក្នុងនោះ ​ ៤ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

Views: 2

កូវីដ-១៩៖ ថ្ងៃនេះ មានអ្នកឆ្លងថ្មី ៥ នាក់, ជាសះស្បើយ ៦ នាក់, ស្លាប់ថ្មី គ្មាន

ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ៥ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦ នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន។​ ក្នុងនេះ ករណីឆ្លងសហគមន៍ ៥ នាក់ ក្នុងនោះ ​ ៤ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៧.៨៦១ នាក់ , អ្នកជាសះស្បើយ ១៣៤.៧៣០ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៦.០៤៣ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៤ នាក់។

សូមរំលឹកថា បើគិតចាប់ពីថ្ងៃទី៨ ខែឧសភា មកដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា ដែល​គ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី ២៧ ខែកញ្ញា គឺមានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុស បំប្លែងថ្មី អូមីក្រុង ជាថ្មីឡើងវិញ ចំនួន ១.៦០១ នាក់ ហើយជាសះស្បើយ ចំនួន ១.៥២៧ នាក់​។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖

Post navigation

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ដែលមានលទ្ធផល ដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៥ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,០៤ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,០៩ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,១៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៦,៧៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩៥ភាគរយ៕