Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រសួងសុខាភិបាល បានសម្រេច​ដកចេញ​វិធានការ សុខាភិបាល ដែល​កន្លងទៅ តម្រូវឱ្យ​ជនបរទេស​ទាំងអស់ ដែល​ចូល​មកដល់​កម្ពុជា បង្ហាញ​សេចក្ដីប្រកាស​សុខភាព និង​ប័ណ្ណ ឬ វិញ្ញាបនបត្រ​វ៉ាក់សាំង ចេញ ចាប់ពី​ថ្ងៃនេះ តទៅ ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ។

Views: 1

ជនបរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា មិនចាំបាច់​បង្ហាញ​សេចក្ដីប្រកាស​សុខភាព និង​ប័ណ្ណ ឬ​វិញ្ញាបនបត្រ​វ៉ាក់សាំង បន្តទៀត​ទេ

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានសម្រេច​ដកចេញ​វិធានការ សុខាភិបាល ដែល​កន្លងទៅ តម្រូវឱ្យ​ជនបរទេស​ទាំងអស់ ដែល​ចូល​មកដល់​កម្ពុជា បង្ហាញ​សេចក្ដីប្រកាស​សុខភាព និង​ប័ណ្ណ ឬ វិញ្ញាបនបត្រ​វ៉ាក់សាំង ចេញ ចាប់ពី​ថ្ងៃនេះ តទៅ ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ។

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក្រសួងសុខាភិបាល បាន​ពណ៌នា​ថាៈ យោង​ចំណារ ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ លើ​របាយការណ៍​របស់ គណៈ​ប្រចាំការ នៃ គ​.​ប​.​ក​. គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​ជូនដំណឹង​ពី​ការកែសម្រួល នូវ​វិធានការ​សុខាភិបាល ចំពោះ​អ្នកដំណើរ មកពី​បរទេស ដូចខាងក្រោម​៖

១-​ដកចេញ​នូវ​វិធាន​ការដែល​តម្រូវឱ្យ​អ្នកដំណើរ មកពី​បរទេស​ទាំងអស់ ទាំង​ច្រក ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស បង្ហាញ​សេចក្តីប្រកាស​សុខភាព របស់​អ្នកដំណើរ និង​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ នៅពេល​មកដល់​កម្ពុជា​។​

២-​បន្ត​រក្សាទុក​នូវ​ម៉ាស៊ីន​វាស់​កំដៅ​ពី​ចម្ងាយ នៅតាម​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស ព្រមទាំង​រក្សាទុក​មន្ត្រី​ទទួលបន្ទុក​ការងារ​ច​ត្តា​ឡី​ស័ក​មួយចំនួន នៅតាម​ច្រកទ្វារព្រំដែន ដើម្បី​ពិនិត្យ ផ្តល់យោបល់ ចំពោះ​អ្នកដំណើរ ដែលមាន​រោគសញ្ញា ឬ​អ្នកជំងឺ ដែលមាន​តម្រូវការ ជាយថាហេតុ​។​

​ទោះបីជា​មានការ​កែសម្រួល នូវ​វិធានការ​សុខាភិបាល ដូច​មានចែង​ខាងលើនេះ​ក៏ដោយ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នកដំណើរ​ដែល​ពុំទាន់​បាន ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដួស​មូលដ្ឋាន ឬ​ដូ​ស​ជំរុញ អញ្ជើញ​ទៅ ចាក់​នៅតាម​ទីកន្លែង ចាក់​វ៉ាក់សាំង ដែលមាន​នៅតាម​រាជធានី​-​ខេត្ត ដោយ​ពុំ​តម្រូវឱ្យ​បង់ប្រាក់​នោះទេ​។
​ក្រសួងសុខាភិបាល ក៏​សូម​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា គប្បី​មានការ ប្រុងប្រយ័ត្ន និង​បន្ត​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​តាមដាន​សុខភាព​ខ្លួនឯង ឱ្យបាន​ខ្ជាប់ខ្ជួន ចៀសវាង​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាយថាហេតុ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ មាន​ប្រសិទ្ធភាព​អនុវត្ត ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕/V

Post navigation