Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម​អាជ្ញាកណ្តាល​ស្រី​សុទ្ធ​នឹង​ចាត់ចែង​ការប្រកួត​វើល​ខាប់​បុរស​ជា​លើកដំបូ​ង​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖​ក្រុម​អាជ្ញាកណ្តាល​ស្រី​សុទ្ធ​នឹង​ទទួលបន្ទុក​ចាត់ចែង​ការប្រកួត​វើល​ខាប់​ផ្នែក​បុរស​ជា​លើកដំបូង​នៅក្នុង​ការប្រកួត​វគ្គ​ចែក​ពូ​ល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ធ្នូ​រវាង​​កូ​ស្តារី​កានិង​អាល្លឺម៉ង់​។​

​លោកស្រី ស្តេ​ហ្វា​នី ហ្វ្រា​បផាត (Stephanie Frappart) នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​ធ្វើជា​អាជ្ញាកណ្តាល​នៅវើ​លខាប់​បុរស​។​

​ស្ត្រី​ជនជាតិ​បារាំង​រូបនេះ​បាន​ក្លាយ​ជា​មន្ត្រី​ស្ត្រី​ដំបូង​គេ​នៅ​ក្នុង​ការប្រកួត​វើល​ខាប់​នេះ​នៅពេល​ដែល​លោកស្រី​ត្រូវបាន​ចុច​ឈ្មោះ​ធ្វើ​ជា​មន្ត្រី​ទី​បួន​សម្រាប់​ការប្រកួត​រវាង​ម៉ិក​ស៊ិកនិង​ប៉ូឡូញ​កាលពី​ថ្ងៃ​​អង្គារ​សប្តាហ៍​មុន​។​

​លោកស្រី​ហ្វ្រា​បផាត​បានប្រាប់ BBC Sport មុន​ពេល​ការប្រកួត​ថា “​យើង​ដឹង​ពី​សម្ពាធ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​នឹង​មិន​ផ្លាស់ប្តូរ​ខ្លួន​យើង​នោះទេ​។ ចូរ​ស្ងប់​អារម្មណ៍ ផ្តោតអារម្មណ៍ ហើយ​កុំ​គិត​ច្រើនពេក​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្វីៗ​ទាំងអស់ គ្រាន់តែ​ផ្តោតលើ​ទីលាន​បាន​ហើយ​”​។​

​លោកស្រី​ហ្វ្រា​បផាត​នឹង​ត្រូវ​បាន​ចូលរួម​ដោយ​លោកស្រី នូ​ហ្សា ប៊ែក (Neuza Back) ជនជាតិ​ប្រេ​ស៊ីល និង លោកស្រី កា​រ៉ែ​ន ឌា​ស មេ​ឌី​ណា (Karen Diaz Medina)​ជនជាតិ​ម៉ិក​ស៊ិក​​នៅ​កីឡដ្ឋាន Al Bayt នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅពេល​សួរ​ថា​តើ​លោកស្រី​ធ្លាប់​មាន​យោបល់​ពី​កីឡាករ អ្នក​ចាត់ការ​ទូទៅ ឬ​អ្នកគាំទ្រ​ដោយសារ​លោក​ស្រី​ជា​ស្ត្រី​ដែរឬទេ លោកស្រី​ហ្វ្រា​បផាត​បាន​និយាយថា “​តាំងពី​ខ្ញុំ​ចាប់ផ្តើម​មក ខ្ញុំ​តែងតែ​ត្រូវបាន​គាំទ្រ​ដោយ​ក្រុម ក្លិប និង​កីឡាករ​។ ខ្ញុំ​តែងតែ​ត្រូវបាន​ស្វាគមន៍​នៅក្នុង​កីឡដ្ឋាន ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​អាជ្ញាកណ្តាល​ម្នាក់ទៀត​នៅក្នុង​ទីលាន​ដែរ​។ ខ្ញុំ​ត្រូវ​បាន​ស្វាគមន៍​ជានិច្ច ដូច្នេះ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ត្រូវបាន​ស្វាគមន៍​ដូច​កាលពី​មុន​ចឹងដែរ​”​។​

​លោកស្រី​បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​ធ្វើជា​អាជ្ញាកណ្តាល​ក្នុង​ការប្រកួត​ក្របខណ្ឌ Champions League សម្រាប់​បុរស​ក្នុង​ឆ្នាំ ២០២០​។​

​អាជ្ញាកណ្តាល​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ក៏​ជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួលបន្ទុក​ការប្រកួត​ក្នុង Uefa បុរស​ដ៏​សំខាន់​មួយ​ដែរ នៅពេលដែល Liverpool និង Chelsea ជួប​គ្នា​ក្នុង​ពានរង្វាន់ European Super Cup ឆ្នាំ ២០១៩ ។​

​ស្ត្រី​បីនាក់​គឺ​លោកស្រី ហ្វ្រា​បផាត លោកស្រី សាលី​ម៉ា មូកាន​សាន​ហ្គា (Salima Mukansanga) របស់​រ៉​វ៉ាន់ដា និង​លោកស្រី យ៉ូ​ស៊ីមី យ៉ាម៉ា​ស៊ី​តា (Yoshimi Yamashita) របស់​ជប៉ុន គឺ ស្ថិតក្នុង​ចំណោម​មន្ត្រី​ចំនួន ៣៦ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ទទួល​បន្ទុក​ការប្រកួត​នៅក្នុង​ប្រទេស​កាតា​៕

​លោកស្រី​ហ្វ្រា​បផាត​នឹង​កាត់សេចក្តី​ការប្រកួត​រវាង​កូ​ស្តារី​កានិង​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​

Post navigation