Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម​រដ្ឋមន្ត្រី​ណា​តូ​ជួបគ្នា​ដើម្បី​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុ​យក្រែន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន និង​សម​ភាគី​ណា​តូ​កំពុង​ជួបជុំគ្នា​ក្នុងប្រទេស​រ៉ូ​ម៉ានី​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ប្រមូល​ការគាំទ្រ​ជា​​បន្ទាន់​សម្រាប់​អ៊ុ​យក្រែន រួម​ទាំង​ការ​ចែកចាយ​គ្រឿងបន្លាស់​អគ្គិសនី​សម្រាប់​បណ្តាញ​បញ្ជូន​ថាមពល​ដែល​រង​ការបំផ្លិចបំផ្លាញ​នៅ​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។​

​បណ្តាញ​អគ្គិសនី​របស់​អ៊ុយ​ក្រែន​ត្រូវ​បាន​វាយប្រហា​រទូ​ទាំងប្រទេស​ចាប់តាំងពី​ដើម​ខែ​តុលា​ដោយ​ការបាញ់​មី​ស៊ី​លពី​រុស្ស៊ី​នៅក្នុង​អ្វីដែល​ក្រុមមន្ត្រី​អាម៉េរិក​ហៅថា​ជា​យុទ្ធនាការ​របស់​រុស្ស៊ី​​ដើម្បី​យក​រដូវរងា​ធ្វើ​ជា​អាវុធ​។​

​នៅ​មុន​កិច្ចប្រជុំ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg)​ក៏​បាន​និយាយ​ផងដែរ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​”​កំពុង​ព្យាយាម​ប្រើ​រដូវរងា​​ធ្វើ​ជា​អាវុធ​ប្រឆាំង​នឹង​អ៊ុ​យក្រែន​” ហើយ​ថា​សម្ពន្ធមិត្ត​របស់​ណា​តូ​និង​អ៊ុ​យក្រែន “​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​ការវាយប្រហារ​បន្ថែមទៀត​”​។​

​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ប៊ូ​ការ៉េ​ស (Bucharest) ទំនង​ជា​ឃើញ​ណា​តូ​សន្យា​នូវ​ការគាំទ្រ​ថ្មី​ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​អ៊ុ​យក្រែន គឺ​មានដូចជា ប្រេងឥន្ធនៈ ម៉ាស៊ីនភ្លើង ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ ឧបករណ៍​សម្រាប់​រដូវ​រងា និង​ឧបករណ៍​បំផ្ទុះ​ដ្រូ​ន​។ មន្ត្រី​អាម៉េរិក​បាន​និយាយថា លោក​ប្លីង​កិន​នឹងប្រ​កាស​ជំនួយដ៏​ច្រើន​របស់​សហរដ្ឋអាម៉េរិ​ក​សម្រាប់​បណ្តាញ​ថាមពល​អ៊ុ​យក្រែន​។​

​សម្ពន្ធមិត្ត​នីមួយៗ​ក៏​ទំនង​ជា​នឹង​ប្រកាស​ពី​ការផ្គត់ផ្គង់​សម្ភារៈ​យោធា​ថ្មីៗ​សម្រាប់​អ៊ុយ​ក្រែន​ផងដែរ ជា​ពិសេស​ប្រព័ន្ធ​ការពារ​ដែនអាកាស ដែល​រដ្ឋាភិបាល​ក្រុង​គៀវ​កំពុង​ស្វែងរក​យ៉ាងខ្លាំង​ដើម្បី​ការពារ​ផ្ទៃមេឃ​របស់ខ្លួន ប៉ុន្តែ​ណា​តូ​ក្នុងនាម​ជា​អង្គការ​មួយ នឹង​មិន​ផ្តល់​ឱ្យ​នោះទេ ដើម្បី​បញ្ចៀស​ការអូសទាញ​ចូល​ទៅក្នុង​សង្គ្រាម​កាន់តែ​ទូលំទូលាយ​ជាមួយ​រុស្ស៊ី​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​។​

​ក្រុម​រដ្ឋមន្ត្រី រួមជាមួយ​នឹង​សម​ភាគី​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) ក៏​នឹង​សម្លឹង​មើល​ទៅ​ឆ្ងាយ​ជាង​នេះ​ផងដែរ​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា “​ក្នុង​រយៈពេល​វែង​ជាង​នេះ យើង​នឹង​ជួយ​អ៊ុយ​ក្រែន​ក្នុង​ការផ្លាស់ប្តូ​រពីឧ​បករ​ណ៍​សម័យ​សូវៀ​ត​ទៅ​ជា​ឧបករណ៍​ស្តង់​ដារ​ទំនើប គោល​លទ្ធិ និង​ការ​ហ្វឹកហ្វឺន​របស់​ណា​តូ​”៕

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន (​ឆ្វេង​) និង អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក ជួបប្រជុំ​នៅ​ទីក្រុង​ប៊ូ​ការ៉េ​ស​របស់​រ៉ូ​ម៉ានី​នៅ​ថ្ងៃ​អង្គារ​នេះ​

Post navigation