Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម​តំណាង​របស់​វិមាន​ក្រឹម​ឡាំង​នៅ​អ៊ុយ​ក្រែន​អំពាវនាវ​ឱ្យ​ពូ​ទីន​កាត់​យក​ទឹកដី​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ពួកគេ​ខណៈ​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​ថ្មី​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី ដែល​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង​ក្នុងប្រទេស​អ៊ុ​យក្រែន បាន​អំពាវនាវ​ទៅកាន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​ឱ្យ​កាត់​យក​​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួកគេ បន្ទាប់​ពី​ទឹកដី​ទាំងនោះ​បាន​បោះឆ្នោត​ប្រជាមតិ​គាំទ្រ​ការចូល​ទៅ​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​ទោះជា​វា​ត្រូវ​បាន​ថ្កោលទោស​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ​និង​​លោកខាងលិច​ថា​ជា “​ការ​ក្លែងបន្លំ​”​។​

ទាហានរបស់សាធារណរដ្ឋលូហ្កាន់សខ៍ ក្នុងតំបន់ខាគីវ

តំបន់ផ្តាច់ខ្លួនបួននៅអ៊ុយក្រែនខាងកើតនិងខាងត្បូងទើបធ្វើប្រជាមតិផ្តាច់ខ្លួនចូលរុស្ស៊ី

​អ៊ុយ​ក្រែន​បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​រុស្ស៊ី និង អង្គការ​ណា​តូ​ឱ្យ​បញ្ជូន​អាវុធ​បន្ថែម​ទៀត​ទៅ​សមរភូមិ​ជួរ​មុខ បន្ទាប់​ពី​ពួក​មន្ត្រី​បន្តុប​ដោយ​វិមាន​ក្រឹម​ឡាំង​បាន​បញ្ចេញ​លទ្ធផល​ឆ្នោត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​ការអំពាវនាវ​នេះ​បាន​កើតឡើង បើទោះបីជា​មាន​ការ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូថា ខ្លួន​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ការពារ​​ទឹក​ដី​ពី​ការវាយលុក​របស់​អ៊ុ​យក្រែន ដែល​បាន​វាយ​ដណ្តើម​មកវិញ​នូវ​ទឹកដី​ជា​ច្រើន​ក្នុង​ខែ​នេះ​រួចទៅហើយ​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា “​អ៊ុយ​ក្រែន​មិន​អាច​ហើយ​នឹង​មិន​អត់ធ្មត់​ចំពោះ​ការប៉ុនប៉ង​ណាមួយ​របស់​រុស្ស៊ី​ដើម្បី​ដណ្តើមយក​ផ្នែក​ណាមួយ​នៃ​ទឹកដី​របស់​យើង​ទេ​”​។​

​សហរដ្ឋ​អាម៉េរិក​បានប្រកាស​កញ្ចប់​សព្វាវុធ​និង​ការផ្គត់ផ្គង់​ថ្មី​កាលពី​ថ្ងៃ​ពុធ​ដែល​មាន​តម្លៃ ១,១ ពាន់​លាន​ដុល្លារ រួមមាន​ប្រព័ន្ធ​គ្រាប់​រ៉ុក្កែត​បាញ់​ត្រង់ៗ គ្រាប់​យុទ្ធភ័ណ្ឌ រថពាសដែក និង​រ៉ា​ដា​។​

​គណៈកម្មាការ​អឺរ៉ុប​បាន​ស្នើ​ដាក់​ទណ្ឌកម្ម​ថ្មី សំដៅលើ​ការនាំចេញ​របស់​រុស្ស៊ី​ដែល​មាន​តម្លៃ​ប្រាំពីរ​ពាន់​លាន​អឺរ៉ូ ការកំណត់​តម្លៃ​ប្រេង ការធ្វើ​បញ្ជីខ្មៅ​ការ​ធ្វើ​ដំណើរ​ដែល​បាន​ពង្រីក និង​ការ​បង្កក​ទ្រព្យ​​សម្បត្តិ​។​

​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​ការបោះឆ្នោត “​ខុសច្បាប់​” នេះ ហើយ​និយាយ​ថា លទ្ធផល​ត្រូវបាន “​ក្លែងបន្លំ​” ខណៈ​សេត​វិមាន​និង​អធិការបតី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូ​ល (Olaf Scholz) បាន​និយាយថា ពួកគេ​នឹង “​មិន​” ទទួលស្គាល់​លទ្ធផល​ឆ្នោត​នោះ​ឡើយ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី លី​ស ត្រាស់ (Liz Truss) និង​សម​ភាគី​កាណាដា​របស់​លោកស្រី លោក ចា​ស្ទីន ទ្រូ​ដូ បាន​ប្តេជ្ញា​មិន​គោរព​ការបោះឆ្នោត​និង​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ដល់​រដ្ឋា​​ភិបាល​ក្រុង​គៀវ​។​

​ខេត្ត​លូ​ហាន​ស​ខ៍​គឺជា​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី​ដំបូង​គេ​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដែលបាន​អំពាវនាវ​ដល់​លោកពូ​ទីន​ឱ្យ​ជួយ​អន្តរាគមន៍ ដោយ​តំបន់​ភាគខាងត្បូង​ដែល​ទើបនឹង​ដណ្តើម​បាន​នាពេល​ថ្មីៗ​នេះ​គឺ ខេត្ត​ហ្សា​ប៉ូរី​ហ្ស​ហ្សា​និង​ខេត្ត​ឃើ​សុន​បាន​អំពាវនាវ​ឱ្យ​បោះឆ្នោត​ប្រជាមតិ​ជា​បន្តបន្ទាប់​។​

​មាន​តែ​ខេត្ត​ដូណិត​ស​ខ៍មួយ​ប៉ុណ្ណោះ ដែល​មិន​ទាន់​អំពាវនាវ​ជា​ផ្លូវការ​ឱ្យ​ពូ​ទីន​កាត់​យក​ទឹកដី​។​

​ការអំពាវនាវ​ទៅកាន់​លោកពូ​ទីន​គឺ​តំណាង​ឱ្យ​ចំណុច​របត់​មួយ​នៅ​ក្នុងការ​លុកលុយ​រយៈពេល​ប្រាំពីរ​ខែ ខណៈ​ក្រុម​មន្ត្រី​រុស្ស៊ី​នៅ​ទីក្រុង​មូ​ស្គូ​បាន​លើកឡើង​ថា​ពួកគេ​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ហើយ​លោកពូ​ទី​ន​បាន​កោះហៅ​ទាហាន​បម្រុង​រាប់សែន​នាក់​ដើម្បី​ពង្រឹង​អំណាច​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ទឹកដី​ទាំងនោះ​៕

​កម្មករ​ម្នាក់​ពិនិត្យមើល​ការខូចខាត​នៅ​ជិត​ទីធ្លា​ផ្លូវ​រថភ្លើង​នៃ​ស្ថានីយ​រថភ្លើង​ដឹកជញ្ជូន​ទំនិញ​ក្នុង​ក្រុង​ខា​គី​វ ដែល​ត្រូវបាន​បំផ្លាញ​មួយ​ផ្នែក​ដោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​

Post navigation