Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុម U17 កម្ពុជា ឈ្នះឡាវ ២ទល់០ មុននេះបន្តិច

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ Japan-ASEAN U17 Women’s Football Tournament នៅថ្ងៃទី២១ មីនា នេះ ក្រុមបាល់ ទាត់អាយុក្រោម១៧ឆ្នាំរបស់កម្ពុជា ប្រកួតឈ្នះឡាវ ២ទល់០ មុននេះបន្តិច។

ការប្រកួតដែលធ្វើនៅកោះអូគីណាវ៉ា ប្រទេសជប៉ុននោះ នេះជាការប្រកួតទី៤ ហើយ របស់ក្រុមកម្ពុជា។ ជំនួបលើកទី១ ថ្ងៃទី១៧ មីនា កម្ពុជា ឈ្នះឥណ្ឌូណេស៊ី ២ទល់០ ជំនួបលើកទី២ ជួបជាមួយសឹង្ហបូរី ថ្ងៃទី១៩ មីនា កម្ពុជាចាញ់ ០ទល់២ និងជំនួប លើកទី៣ គឺជួបជាមួយម្ចាស់ផ្ទះ ក្រុមអូគីណាវ៉ា កម្ពុជា ចាញ់ ២ទល់៣។

ពេលនេះ ៤ ប្រកួតរបស់កម្ពុជា បានទទួលជ័យជំនះ ២ ប្រកួត និងចាញ់ ២ប្រកួត។ សូមជូនពរឲ្យមានសុខភាពល្អ សម្រាប់ក្រុមទាំងមូល។ សូមបញ្ជាក់ថា ក្រុម U17 កម្ពុជា​តំណាង ដោយក្រុមបឹងកេត៕ V / N

Post navigation