ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងក្រុមគ្រូពេទ្យ របស់ការិយាល័យ សុខាភិបាល បានចុះទៅបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមការិយាល័យនានា ក្នុងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីការពារការឆ្លង ជំងឺកូវីដ ១៩ ផង ថែទាំអនាម័យសុខភាព ជូននាយ នាយរង និងពលនគរបាល ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺ ផ្សេងៗទៀត។
ការចុះបាញ់ថ្នាំនេះ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ ពីសុខភាពមន្ត្រីថ្នាក់ក្រោម ពីសំណាក់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានក្រើនរំឮក ដល់ប្រជាពលរដ្ឋ ត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬជែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែល មិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ឱ្យលើសពី មួយម៉ែត្រកន្លះ ឡើងទៅជាចាំបាច់៕/V
ក្រុមគ្រូពេទ្យ បានចុះទៅបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមការិយាល័យនានា ក្នុងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ
ក្រុមគ្រូពេទ្យ បានចុះទៅបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមការិយាល័យនានា ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ