Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមគ្រូពេទ្យវៀតណាម សហការជាមួយអាជ្ញាធរខេត្ត ចុះពិនិត្យ ព្យាបាលជំងឺទូទៅ និងចែកថ្នាំ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ

Views: 3

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨​ មីនា ២០២៣ នេះ ក្រុមគ្រូពេទ្យ នៃប្រទេសវៀតណាម សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ ព្យាបាលជំងឺទូទៅ និងចែកថ្នាំ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិទៅ​ ក្រោមវត្តមានលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ង្វៀន ហ៊ុយ ថាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រ កម្ពុជា។

លោក ង្វៀន ហ៊ុយថាំង បានឱ្យដឹងថាៈ ការចុះពិនិត្យព្សាលជំងឺទូទៅ គឺបានបង្ហាញឱ្យ ឃើញអំពីកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងនាមជាមិត្តភាព និងសាមគ្គីភាព ជាប្រទេសជិតខាងនឹងគ្នា។ ការចុះមកពិនិត្យ ពិគ្រោះព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ ជំនាញនេះ បានបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ដោយពលរដ្ឋមិនចាំបាច់ ចំណាយពេលវេលា និងថវិកា ឡើងទៅទីប្រជុំជន ឬទៅមន្ទីរពេទ្យជំនាញដែល នៅឆ្ងាយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពាក់ព័ន្ធនឹងជំងឺទូទៅ ជំងឺភ្នែក អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ តាមទីកន្លែង និងកាលបរិច្ឆេទនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យវៀតណាម ដែលមកពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំឆ្នុកទ្រូ ស្រុករបរិបូរណ៍ ។

រាល់ការចុះជួយពិនិត្យ និងព្យាបាលជំងឺទូទៅ ដល់ប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយាល នាពេលនេះ បានបង្ហាញឱ្យឃើញ ពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ដែលជានិច្ចកាល ប្រទេសវៀតណាម តែងតែបានបង្កើននូវកិច្ច សហប្រតិបត្តិការរួមគ្នា ក្នុងការជួយលើកស្ទួយសុខមាលភាព និងកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថាៈ ការលើកកម្ពស់សេវាសុខភាពរបស់រដ្ឋ តាមមូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំង បានប្រសើរឡើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមិនអាចគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ដើម្បីលើកកម្ពស់ នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ បន្ថែមទៀត គឺអាជ្ញាធរខេត្ត បានធ្វើកិច្ចសហការ តាមបណ្តាប្រទេសជិតខាង ក្នុងការជួយថែរក្សាសុខមាលភាពសង្គម ឱ្យកាន់តែប្រសើរ ឡើង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមទៀត ទើបធ្វើឲ្យវិស័យសុខាភិបាល មានការីកចម្រើន៕ V / N

Post navigation