Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន Ajinomoto Co ; Inc ចូលខ្លួនជួយឧបត្ថម្ភស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

Views: 2

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី៦ កុម្ភៈ ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ (Camsoc) បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Ajinomoto Co ; Inc ក្នុងកម្រិត Premium Partner ដែលជាអ្នកឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

លោក វ៉ាត់ ចំរើន បានចាត់ទុកថាៈ នេះមិនមែនជារឿងប្លែកនោះទេ Ajinomoto ជាក្រុមហ៊ុនរបស់ជប៉ុនដ៏ធំមួយ ដែលតែងតែឧបត្ថម្ភ គ្រប់ព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ រួមទាំងកីឡាអូឡាំពិកផង។

តាមរយៈ ការចុះហត្ថលេខានេះ អាចជាការទាក់ទាញ ដល់ក្រុមហ៊ុនជប៉ុន ជាច្រើនទៀត ឲ្យចូលរួមឧបត្ថម្ភ ដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ជាលើកដំបូងនេះ។

ការប្រកួតកីឡាធំៗ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនធំៗ ជាការរំលេចចេញនូវសាមគ្គីភាព រវាងវិស័យឯកជន ជាមួយព្រឹត្តិការណ៍កីឡា និងជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាន់តែធំ កាន់តែមានភាពអស្ចារ្យ ក្នុងការធ្វើម្ចាស់ផ្ទះ។

សព្វថ្ងៃ មានក្រុមហ៊ុនធំៗ ៤ ហើយ ដែលជួយឧបត្ថម្ភ ដល់ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងនោះ មានធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA ក្រុមហ៊ុន FBT និងចុងក្រោយនេះ ក្រុមហ៊ុន Ajinomoto ៕/V-PC

Post navigation