Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន China Eastern គ្រោង​នឹង​ដំណើរការ​ជើងហោះហើរ​លើក​ដំបូង​នៃ​យន្តហោះ​ផលិត​នៅ​ចិន C919 នៅ​ថ្ងៃអាទិត្យ​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ដែល​ជា​អតិថិជន​ដំបូង​សម្រាប់​យន្តហោះ​តួ​តូចចង្អៀត C919 របស់​ចិន​នឹង​ចាប់ផ្តើម​​ហោះហើរ​ពាណិជ្ជកម្ម​លើកដំបូង​នៅ​ថ្ងៃអាទិត្យ​នេះ នេះ​បើ​យោង​តាម​កម្មវិធី​របស់​ក្រុមហ៊ុន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​។​

​ជើងហោះហើរ C919 នឹង​ចេញ​ដំណើរ នៅ​ម៉ោង ១០៖៤៥ ព្រឹក ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀង​ហៃ​ហុង​ឈាវ (Shanghai Hong Qiao)​ហើយ​នឹង​មកដល់​អាកាស​​យានដ្ឋាន​រដ្ឋធានី​ប៉េកាំង​នៅ​ម៉ោង ១៖១០ រសៀល​។​

​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៃ​យន្តហោះ C919 គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ក្តីសង្ឃឹម​របស់​ប្រទេស​នេះ​ដែល​ថា យន្តហោះ​នេះ​នឹង​បំបែក​ការដើរ​តួឯក​តែ​ពីរ​រវាង​យន្តហោះ Airbus​និង​Boeing ជា​យូរ​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ពិភពលោក​។​

​ផលិត​ដោយ​ក្រុមហ៊ុន Commercial Aviation Corp of China (COMAC)​ដើម្បី​ប្រជែង​នឹង​គ្រួសារ​យន្តហោះ Airbus A320neo និង Boeing 737 MAX យន្តហោះ C919 បាន​ធ្វើ​ការហោះហើ​រសាក​ល្បង​ជាច្រើន​លើក​ដោយ​គ្មាន​អ្នកដំណើរ​។​

​ក្រុមហ៊ុន China Eastern បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យន្តហោះ C919 នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ “​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​”​ហើយ​យន្តហោះ​នេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​​ជាមួយ​ទីក្រុង​សៀង​ហៃ ដែល​ជា​មូលដ្ឋាន​សំខាន់​របស់​ខ្លួន​៕

​យន្តហោះ C919 នឹង​ចាប់ផ្តើម​ជើងហោះហើរ​ពាណិជ្ជកម្ម​នៅ​ថ្ងៃអាទិត្យ​នេះហើយ

Post navigation