Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia អបអរ​ខួប ១​ឆ្នាំ​នៅ​កម្ពុជា​

Views: 1

​ភ្នំពេញ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia បាន​ប្រារព្ធ​ខួប​១​ឆ្នាំ​នៅ​កម្ពុជា​បន្ទាប់ពី​ការបើក​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២១​។​អំឡុងពេល​មួយឆ្នាំ​នេះ ក្រុមហ៊ុន​បានធ្វើ​ប្រតិបត្តិការ​ក្រោម​ចក្ខុវិស័យ​ក្នុង​ការផ្តល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ដល់​អតិថិជនក្រុម​គ្រួសារ​កម្ពុជា ដៃគូ​អាជីវកម្ម និង​សហគមន៍ ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាងច្បាស់​ក្នុងការ​ជំរុញ​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ​។

​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ដែល​ក្រុមហ៊ុន​សម្រេចបាន​មានដូចជា​៖
•​ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ដើម្បី​ជួយ​គាំទ្រ​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​របៀបរបប​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផងដែរ​
•​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដូចជា​៖ FWD សន្សំ​ខ្លីៗ FWD សង​កម្ចី និង LifeCancerCare
•​ការសម្ពោធ E-Gen Kid ដែលជា​កម្មវិធី​បង្កើត​ឱ្យមាន​ការចូលរួម​ពី​អតិថិជន និង​ផ្តល់នូវ​ការអប់រំ ព្រមទាំង​ការកម្សាន្ត​សម្រាប់​កូនៗ​របស់​អតិថិជន​
•​មាន​ទីប្រឹក្សា​ឆ្នើម​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ជា​សមាជិក​លំដាប់​ពិភពលោក Million Dollar Round Table (MDRT) ចំនួន ៤ រូប ដែល​ក្នុងនោះ មាន​ទីប្រឹក្សា​១​រូប​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​សន្និបាត​អន្តរជាតិ MDRT នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ខែសីហា ឆ្នាំ​២០២២
•​ការចាប់​ដៃគូ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ឈានមុខ​ក្នុងស្រុក ដូចជា​ធនាគារ ជីប ម៉ុង ហ្វឺ​ស ហ្វា​យ​នែ​ន វិទ្យាស្ថាន TUX Global ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ LuyBook, CamboFinance, RMA Cambodia និង​ដៃគូ​ជាច្រើន​ទៀត​
•​ការសម្ពោធ​កម្មវិធី​ទូរស័ព្ទដៃ‘Omne’ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​អំពី​បណ្ណ​សន្យា​រ៉ាប់រងជាមួយនឹង​មុខងារ​សុខភាពនិង​កម្មវិធី​កម្សាន្   ត​ជា​ច្រើ​ន​
•​ការសម្ពោធ​យុទ្ធនាការ​ផ្សព្វផ្សាយ ‘press play’ ដែល​ជួយ​ជំរុញឱ្យមាន​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ​
•​ការបរិច្ចាគ​អំពូល​សូ​ឡា ១០០០ ដើម​ទៅកាន់​សហគមន៍ ការចែករំលែក​ចំណេះដឹង​ពី​សុខភាព និង​ហិរញ្ញវត្ថុ និង​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ទៀត​
•​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បែប​ឌីជីថល​ថ្មី​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២១ ពី​ស្ថាប័ន Global Business Outlook នៅ​ចក្រភព​អង់គ្លេស​។​

​លោក ចាន់ រដ្ឋា អគ្គនាយក​នៃ​ក្រុមហ៊ុន FWD Cambodia បាន​មានប្រសាសន៍ថា​៖ “​ដំណើរ​ការដែល​ក្រុមការងារ​របស់​យើង​បានធ្វើ​រួមគ្នា​រយៈពេល​មួយឆ្នាំ​មកនេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​បំផុត​មួយ​។ យើង​បានធ្វើការ​ប្តេជ្ញាចិត្ត​តាំងតែ​ពីថ្ងៃ​ដំបូង​ដើម្បី​ផ្តល់នូវ​បទពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន​ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល និង​ការផ្សាភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូ​អាជីវកម្ម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយ​យើង​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ FWD ទាំងអស់ អតិថិជន ដៃគូ​អាជីវកម្ម និង​សហគមន៍ ជាពិសេស​គឺ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ ដែល​តែង​ផ្តល់​ទំនុកចិត្ត និង​ការគាំទ្រ​ដល់​យើងខ្ញុំ​រហូតមក​។​”

​ជាមួយនឹង​ការ​ជ្រោមជ្រែង​ពី​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ក្រុមហ៊ុន​បាន​នាំមក​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​និង​ការការពារ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជំរុញ​ឱ្យ​អតិថិជន​របស់ខ្លួនរ​ស់​នៅ​ដោយ​ភាព​រីករាយ​។​

​ក្រុមហ៊ុន FWD (FWD Group) ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែលមាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​​ក្នុងនោះ​រួមមាន​ទីផ្សារ​ដែល​រីកចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានារ៉ាប់រង​ផងដែរ​។ ក្រុមហ៊ុន FWD ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់​បំ​ផុត​ក្នុង​ការផ្ដល់​បទពិសោធ​ន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​។ តាមរយៈ​យុទ្ធសាស្ត្រ​ក្នុង​ការយក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD​មាន​គោលដៅ​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​អតិថិជន​។​ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា ឆ្នាំ ២០២១​និង​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានារ៉ាប់​រង​បែប​ឌីជីថល​ថ្មី​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងប្រទេស​កម្ពុជា​ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.fwd.com.kh៕


Post navigation