Cambodia

​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បន្ដ​ចុះកិច្ចសន្យា​ទទួល​ទិញស្រូវ​សរីរាង្គ​៦​ពាន់​តោន​ទៀត​

ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​បន្ដ​ចុះកិច្ចសន្យា​ទទួល​ទិញស្រូវ​សរីរាង្គ​៦​ពាន់​តោន​បន្ថែមទៀត​ពី​កសិករ​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០២០​នេះ​។​ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​ទទួល​ទិញ​ប្រមាណ​តែ​ជាង​៣​ពាន់​តោន​ប៉ុណ្ណោះ​។​

កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​និង​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីពី​ការផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​រវាង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​ខេត្តព្រះវិហារ​និង​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យស៍​។​

​ពិធី​នេះ​ក្រោម​អធិបតី​លោក​មុត​ភិ​សិទ្ធិ​នា​អភិបាលរង​ខេត្តព្រះវិហារ​,​លោក​ឧកញ៉ា​សុខ​ហាច​អគ្គនាយក​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យស៍​,​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​,​លោក​ធួន​សាន្ដ​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សភា​ព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​។​ក្នុងនោះ​មានការ​ចូលរួម​មន្ទីរជំនាញ​ពាក់ព័ន្ធ​ពី​តំណាង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​និង​សមាជិក​សភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ជាច្រើនរូប​ទៀត​។​


​តាមរយៈ​ពិធី​នាពេលនេះ​សហគមន៍​កសិកម្ម​ចំនួន​៨​បាន​ចូលរួម​បន្ត​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​GoldenRice​លើ​បរិមាណ​ស្រូវ​សរីរាង្គ​ចំនួន​៦.០០០​តោន​ដោយ​កើន​បរិមាណ​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា​ជិត​២០០​ភាគរយ​៕S/

Football news:

Raheem sterling: Looking for tickets to Lisbon. From the 10th to the 24th. Retweet if you can help
Pep Guardiola: Gabriel is the best player of matches with Real Madrid
Three heroes of Lyon in the match with Juve – among them the defender, whom the fans drove in the fall
Manchester City and Lyon will meet in the 1/4 final of the Champions League on August 15 at Jose Alvalade
Photo of Pep and Zizou – just a gift for Showsport users
Ronaldo was eliminated so early from the Champions League for the first time in 10 years, although he tried very hard – in the playoffs for Juve, only he scores
Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career