Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ម៉ូតូ និងគ្រឿងបន្លាស់ម៉ាក “MSX” , “CB150R”និង“PCX” ជារបស់ ក្រុមហ៊ុន អិន ស៊ី អិច នៅកម្ពុជា

Views: 16

រាជធានីភ្នំពេញ៖​​ ក្រសួងពាណិជ្ជកម្ម​ ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R” និង “PCX” ជារបស់ ក្រុមហ៊ុន​ អិន ស៊ី អិច ​ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានពីក្រុមហ៊ុន HONDA MOTOR Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និង​ចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

ដោយយោងទៅតាម មាត្រា​៣ និងមាត្រា១១​នៃ​ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ក្រុមហ៊ុន​ អិន ស៊ី អិច​​  ក៏បានសម្រេច បន្តដាក់ផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R”និង“PCX” ចុះក្នុងបញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខក្នុងលិខិតបន្តសិទ្ធិរបស់ខ្លួន ចុះថ្ងៃទី១០​ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្មដើម្បីជាកិច្ចការពារសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក។ក្នុងនោះក៏មានការប្រគល់សិទិ្ធផ្តាច់មុខពីក្រុមហ៊ុន​  HONDA MOTOR Co., Ltd.​ តាមរយៈលិខិតប្រគល់សិទិ្ធផ្តាច់មុខ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ផងដែរ។

ឆ្លើយតបនឹងសំណើរនេះ ក្រសួងពាណិជ្ជកម្ម​ ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R”និង“PCX” ជារបស់ ក្រុមហ៊ុន អិន ស៊ី អិច ​ក្នុងព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។

Post navigation