Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុន Toyota រក្សា​តំណែង​កំពូល​ក្នុងនាម​ជា​អ្នក​លក់​រថយន្ត​ដាច់​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២២

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Toyota Motor Corp បាន​លក់​រថយន្ត​ចំនួន ១០,៥ លាន​គ្រឿងក្នុង​ឆ្នាំ ២០២២​ដោយ​បាន​ការពារ​តំណែង​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​ដែល​លក់ដាច់​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​។​

​ការលក់​ជា​សកល​សម្រាប់​ក្រុម​នេះ រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹកទំនិញ Hino Motors និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាតតូច Daihatsu​របស់ Toyota បាន​ធ្លាក់ចុះ​ត្រឹម ០,១ ភាគរយ ខណៈ​ការលក់​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ទៅ ៨,៦ លាន​គ្រឿង​បាន​ជួយ​ទូទាត់​ការធ្លាក់ចុះ ៩,៦ ភាគរយ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន ដែល​លក់បាន​ត្រឹម ១,៩ លាន​គ្រឿង​។​

​គូប្រជែង​លំដាប់​ទី​ពីរ​គឺ​ក្រុមហ៊ុន Volkswagen Group កាលពីដើម​ខែ​នេះ​បាន​រាយការណ៍​ពី​ការលក់​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ គឺ​លក់បាន ៨,៣ លាន​គ្រឿង​ខណៈ​ការបិទ​​ខ្ទប់​ទប់ស្កាត់​កូ​វីដ​នៅក្នុង​ប្រទេស​ចិន​និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បានធ្វើឱ្យ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ក្រឡាប់ចាក់​។​

​ខណៈ​ឧបសគ្គ​ផ្គត់ផ្គង់​ទាក់ទង​នឹង​បន្ទះ​ឈីប​មួយចំនួន​នៅតែ​មានស​ម្រាប់ Toyota​ផង​ដែរ​នោះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ​បាន​និយាយថា​តម្រូវការ​ខ្លាំង​នៅ​អាស៊ី​និង​ការកើនឡើង​នៃ​សមត្ថភាព​​ផលិត​និង​ការបង្កើន​ប្រសិទ្ធភាព​នៅ​អាស៊ី​និង​អាម៉េរិក​ខាងជើង​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ជំរុញ​ផលិតកម្ម​សកល ៥ ភាគរយ​ក្នុង​ឆ្នាំ ២០២២​។​

​ក្រុមហ៊ុន Toyota ក្នុង​ខែវិច្ឆិកា​បាន​កែប្រែ​ការព្យាករណ៍​ផលិតកម្ម​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​បច្ចុប្បន្នរ​ហូ​តដល់​ចុង​ខែ​មីនា​ពី ៩,៧ លាន​គ្រឿង មក​ត្រឹម ៩,២ លាន​គ្រឿង​៕

Post navigation