Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីនៅប្រទេសឡាវចាប់អារម្មណ៍ការមកវិនិយោគនៅកម្ពុជា

Views: 1

ដោយៈសុផល/ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងនាថ្ងៃទី៣០ខែមីនាថា លោក ពៅ មាលី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញទទួលជួបការសម្តែងការគួរសមនៃមន្រ្តីក្រុមហ៊ុនLOCA
ដែលក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ។ក្នុងជំនួបនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុក និងមន្ត្រីជំនាញជាច្រើនរូប។

ប្រភពដដែលឱ្យដឹងថាជំនួបនេះមន្រ្តីក្រុមហ៊ុនLOCAបានជម្រាបលោករដ្ឋលេខាធិការអំពីគោលបំណងរបស់ខ្លួនក្នុងការសិក្សាពីឱកាសវិនិយោគព្រមទាំងស្វែងយល់បន្ថែមពីច្បាប់និងតម្រូវការឯកសារគតិយុត្តផ្សេងៗដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចត្រៀមខ្លួនបានរួចរាល់សមស្របនឹងតម្រូវការក្នុងការវិនិយោគនៅកម្ពុជា។តំណាងក្រុមហ៊ុនLOCAបានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗនិងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗជាចំណែកចូល រួមកាត់បន្ថយ ការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាសនិងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីដោយក្រុមហ៊ុនក៏បានភ្ជាប់ផងដែរពីបច្ចុប្បន្នភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ប្រភពបន្តថាជាការឆ្លើយតបថ្នាក់ដឹកនាំក្រសួងបានយល់ព្រមក្នុងការសហការការងារបន្តនិងណែនាំបន្ថែមលើការរៀបចំឯកសារជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគនៅកម្ពុជាព្រមទាំងធ្វើការស្នើសុំឱ្យក្រុមហ៊ុនចែករំលែកនូវបច្ចេកវិទ្យាថ្មីៗមកកម្ពុជាសំដៅជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។ថ្នាក់ដឹកនាំក្រសួងក៏បានឆ្លៀតយកឱកាសនេះជម្រាបជូនអំពីទិសដៅរបស់កម្ពុជា ដែលបច្ចុប្បន្នកំពុងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនីនិងបើក ឱកាសយ៉ាងទូលាយឱ្យវិនិយោគគិនអាចចូលមកវិនិយោគបន្ថែមលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕សរន / N

Post navigation