Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនមួយនឹងកសាងមន្ទីរពេទ្យថ្មីមួយ នៅស្ទឹងមានជ័យ

Views: 8

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ORIENDA INTERNATIONAL HOSPITAL CO., LTD នឹងសាងសាង់មន្ទីរពេទ្យមួយមានតម្លៃ២១ លានដុល្លារ ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ ថា ក្រុមហ៊ុននេះនឹងសាងសង់មន្ទីរពេទ្យនេះ នៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្ថែមថា នៅពេលដែលគម្រោងនេះបានបញ្ចប់ មន្ទីរពេទ្យអន្តរជាតិនេះនឹងបំពាក់គ្រែសម្រាប់អ្នកជំងឺ ចំនួន ១១៧គ្រែ និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។ N

Post navigation