Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមហ៊ុនផលិតជីចិនមួយមកស្វែងយល់ពីសក្តានុពលនៃទីផ្សារនៅកម្ពុជា

Views: 1

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលផ្តួចផ្តើមឡើងដោយមេដឹកនាំកម្ពុជា និងចិនកាលពីខែ កុម្ភៈកន្លងទៅ ក្រុមហ៊ុន ជីកសិកម្មចិនមួយបានមកសិក្សាទីផ្សារនៅកម្ពុជា ។


ប្រភពដដែលបានអះអាងថា នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. គឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលបានមកធ្វើទស្សនកិច្ចសិក្សាបន្ទាប់ពីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកបានបន្តថា លោកចង់ឃើញការវិនិយោគរបស់ក្រុមហ៊ុននេះ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ក្នុងន័យនេះ លោកស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ ដើម្បីចូលរួមដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែមានពន្លឺត្រចះត្រចង់ និងតម្លៃថ្លៃថ្លាថែមទៀត។ P / N

Post navigation