Cambodia

ក្រុមជំនាញចុះបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីត-១៩ នៅតាមផ្ទះជួលបន្ទប់ ជួលកម្មករ- កម្មការិនី១០០បន្ទប់ នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម

ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកវរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ នៅតាមផ្ទះជួលបន្ទប់ជួលកម្មករ- កម្មការិនី១០០បន្ទប់ នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងនគរបាលរដ្ឋបាលចាក់អង្រែក្រោម នៃខណ្ឌមានជ័យ ។

ក្នុងនោះផងដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានធ្វើការផ្សព្វផ្សាយអប់រំអោយបងប្អូនកម្មករ-កម្មការិនី រៀបចំទុកដាក់វិចខ្ចប់សំភារៈអោយបានត្រឹមត្រូវមុននិងក្រុមការងារធ្វើការបាញ់ថ្នាំបំភាយទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ស្នើអោយបងប្អូនកម្មករ-កម្មការនីទាំងអស់ចូលរួមចំណែកនូវវិធានការទប់ស្កាត់ជំងឺកូវិដ-១៩ ជាមួយអាជ្ញាធរទាំងអស់គ្នា ដោយសារជំងឺនេះជាជំងឺដ៌សាហាវបំផុតដែលអាចធ្វើអោយមនុស្សស្លាប់បានដោយយើងទាំងអស់គ្នាមិនបានការពារត្រឹមត្រូវតាមការផ្សព្វផ្សាយអប់រំរបស់អាជ្ញាធរមូលដ្ឋាននោះទេ ។

បន្ទាប់មកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានបញ្ជាក់ចំនួនអ្នកឆ្លងកូវីដ-១៩ លើពិភពលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់៥១ម៉ឺននាក់ និងជាសះស្បើយជាង៥.៧លាននាក់ហើយនេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភព លោកដូច្នេះស្នើអោយបងប្អូនកម្មករ-កម្មការនីតាមបន្ទប់ផ្ទះជួលត្រូវចេះសម្អាតខ្លួនប្រាណ យើងអោយបានជាប់ជាប្រចាំដោយ ប្រើប្រាស់ អាកុល ឬក៌ជែល សាប៊ូលាដៃ ហូបស្អាត និងតាមដានសុខភាពអោយបានជាប់ជាប្រចាំលើការវ៉ាស់កម្តៅទើបធ្វើឲ្យយើងអាចឆ្លងផុតពីជំងឺកូវីដ-១៩ នេះបានដោយខ្លួនឯង ។

ដោយឡែកលោកវរសេនីយ៍ត្រី នួន តែន ប្រធានក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់៧១១ ក៏បានបញ្ជាក់ថា ការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺកូវីដ-១៩ នេះមិនប៉ះពាល់ដល់សុខភាពនោះទេ ចំពោះសំភារៈប្រើប្រាស់ដូចជាចានឆ្នាំង ដែលត្រូវសាយភាយថ្នាំគ្រាន់ តែវាយកមកលាងសំអាតវិញ គឺប្រើប្រាស់បានវិញហើយ ។ ជាមួយគ្នាដែរ ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងបញ្ហាការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ សូមបងប្អូន កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភ នូវការប៉ះពាល់ដល់សុខភាព ឬក៍មានការដួលសន្លប់នោះទេ ។

លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក៏បានលើកឡើងបន្តថា គោលបំណងដែលក្រុមការងារសភា សម្ពន្ធ័មកថ្ងៃនេះគឺចង់ចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាលដោយសារតែសព្វថ្ងៃជំងឺកូវិដ -១៩ ជាជំងឺសកល មានការកើនឡើងយ៉ាងច្រើននៅលើពិភពលោក ដែរមានអ្នកស្លាប់ និង អ្នកឆ្លង គួរអោយព្រួយបារម្មណ៍ខ្លាំង ដូច្នេះក្រុមការ ងាររបស់សភាសម្ពន្ធ័ជាតិកម្ពុជាបានគោលការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបានឩបករណ៍ជំនួយពីរដ្ឋាភិបាលចិន ក្នុងការផ្តល់សំភារះ រួមទាំងជួយបង្ហាត់ដល់គ្រូបង្គោលពីវិធីសាស្រ្តបាញ់ថ្នាំបំភាយសំលាប់មេរោគនេះក្នុងគោលបំណងជួយកាត់បន្ថយការរីរាលដាល ឬក៌ការឆ្លងដោយប្រការផ្សេងៗទៀត។

លោកបានបន្តថា ក្រុមការងាររបស់ឯកឧត្តម និងសហការជាមួយបណ្តាខណ្ឌសង្កាត់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចុះអប់រំដល់កម្មករ-កម្មការិនី និងផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលជម្ងឺកូវីត-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមផ្ទះជួលបន្ទប់ជួល កម្មករ-កម្មការិនីរោងចក្រសហគ្រាសរួមទាំងអគាររដ្ឋបាលសាលាខណ្ឌទាំង១៤ក៌ដូចជានៅតាមទីសាធារណៈទូទាំងរាជធានីភ្នំពេញ៕/B

Football news:

Raheem sterling: Looking for tickets to Lisbon. From the 10th to the 24th. Retweet if you can help
Pep Guardiola: Gabriel is the best player of matches with Real Madrid
Three heroes of Lyon in the match with Juve – among them the defender, whom the fans drove in the fall
Manchester City and Lyon will meet in the 1/4 final of the Champions League on August 15 at Jose Alvalade
Photo of Pep and Zizou – just a gift for Showsport users
Ronaldo was eliminated so early from the Champions League for the first time in 10 years, although he tried very hard – in the playoffs for Juve, only he scores
Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career