Cambodia

ក្រុមការងារ​ប្រគល់​ថវិកា​២០០​ដុល្លារ​របស់លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត​ដល់​ក្រុមគ្រួសារ​នារី​រងគ្រោះ​

ដោយ​: គ្រញូង / បាត់ដំបង​: នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​ឯកជន​ក្រុមការងារ​បាន​យក​ថវិកា​ចំនួន​២០០​ដុល្លារ របស់លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​។​

លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង

​តំណាង​លោក ណុប ដា​រ៉ា បាន​ពាំ​នាំនូវ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​លោក អភិបាលរង​ខេត្តបាត់ដំបង ជូន​គ្រួសារ​ជនរងគ្រោះ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​ពេទ្យ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​ព្យាបាល​អ្នកជំងឺ​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម​។​

​គួរ​បញ្ជាក់ថា ស្ត្រី​ទាំងពីរ​នាក់​បងប្អូន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០២០ រវាង​រថយន្ត​និង​រថយន្ត​នៅក្នុង​ស្រុក​ប​វេ​ល បណ្ដាលឱ្យ​បួស​ស្រាល​ម្នាក់ និង​របួស​ធ្ងន់ធ្ងរ​ម្នាក់ ដោយ​ត្រូវ​ខូច​ភ្នែក​បាក់​ច្រមុះ មុខដាច់​នឹង​កំទេច​កញ្ចក់​សុះ​អស់ហើយ មាន​ឈាម​ហូរ​តាម​ត្រចៀក​នឹង​បាក់ឆ្អឹង​ត្រគៀក​ផង​។ ពេលនេះ​កំពុង​សំរាក​ស​ង្គ្រាះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ឯកជន​(​វេជ្ជបណ្ឌិត លីម សារ៉ាន់​ឌី​)​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​ការលំបាក​ហើយ លោក​តែងតែ​ជួយឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ ដែល​ជួប​ការលំបាក​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​ព្រមទាំង គោរព​ជូនពរ​លោក​ណុប ដា​រ៉ា ព្រមទាំង​ក្រុមគ្រួសារ នឹង​ក្រុមការងារ​ទាំងអស់​សូម​ជួបប្រទះ​សេច​ក្កី​សុខ​សេច​ក្កី​ចម្រើន មាន​សុខ​ភាពល្អ អាយុ​វែង​យឺនយូរ​៕

Football news:

Lampard on 8th place Chelsea: I can handle the pressure
Wegorst-the first in the history of Wolfsburg to score 12 goals in the 1st round of the Bundesliga. He is in the top 3 of the goalscoring race
Bounou is the second goalkeeper of Sevilla after Palop, who blocked 2 + penalties in the La Liga season
Frank Lampard: Back in December, Chelsea were in great shape. I am concerned that we lost it so quickly
Rodgers on Leicester's fight for the championship: It's too early to say, but in the first half of the season we played consistently and at a high level
Only in one season in the Abramovich era did Chelsea score fewer points after 19 rounds than they do now. Then Mourinho was sacked after 16 games
Werner has not scored in 11 games in the Premier League. He has 1 goal in his last 15 games for Chelsea