Cambodia

​ក្រុមការងារ​សហគម​ន៍ ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើ សុំ​ជួសជុលផ្ទះ​របស់ ប្រជាពលរដ្ឋ ក្នុង​ឧទ្យាន​អង្គរ​

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​សហគម​ន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៤ គោលដៅ ដែលមាន​ការចូលរួម សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើ សុំ​ជួសជុលផ្ទះ របស់​ប្រជាពលរដ្ឋ ក្នុង​ឧទ្យាន​អង្គរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ គោលដៅ​ទី​១ ក្រុមការងារ ប្រចាំ​ស្រុក​អង្គរធំ ដឹកនាំ​ដោយ លោក ព្រហ្ម សំ​អ៊ា​ន បាន​ពិនិត្យ និង​ដោះស្រាយ នៅក្នុង​ភូមិ​តា​ប្រុក ភូមិ​ភ្លង់ ឃុំ​លាងដៃ​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត​ចំនួន ៧ សំណើ​។​
​គោលដៅ​ទី​២ ក្រុមការងារ​ប្រចាំ​ស្រុក​ពួក ដឹកនាំ​ដោយ លោក អឿន សំអុន បាន​ពិនិត្យ និង​ដោះស្រាយ​ស្ថិត នៅក្នុង​ភូមិ​ប្រាសាទ​ចា​រ្យ ភូមិ​ដូន​អុន ឃុំ​ដូន​កែវ​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត ចំនួន​៥​សំណើ​។ គោលដៅ​ទី​៣ ក្រុមការងារ​ប្រចាំ​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក នង សុវណ្ណ​រិ​ទ្ធ បាន​ពិនិត្យ និង​ដោះស្រាយ​ស្ថិតក្នុង​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត ចំនួន​៥​សំណើ​។ គោលដៅ​ទី​៤ ក្រុមការងារ​ក្រៅ​ឧទ្យាន ដឹកនាំ​ដោយ​លោក ឈាន រដ្ឋា បាន​ពិនិត្យ និង​ដោះស្រាយ នៅ​ភូមិ​បឹងមាលា ឃុំ​បឹងមាលា​។ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត​ចំនួន ៥ សំណើ​។​

​សរុបមក នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​សហគម​ន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទាំង​២ គោលដៅ បាន​ពិនិត្យ និង​ដោះស្រាយ​សំណើ សុំ​ជួសជុលផ្ទះ របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ឧទ្យាន​អង្គរ បាន​ចំនួន ២២ សំណើ​៕/V​

Football news:

Cavani has returned to training and is likely to play against Crystal Palace
Fabio Capello, Juventus played Rugby against the Port. Only Ronaldo and Chiesa can make a difference in this squad
Neymar: I posted how I was recovering from my injury, and I didn't get any messages saying, Wow, what a professional. No
Ole Gunnar Solscher: The work of the judges is very difficult and without additional pressure. We have to make their decisions
Joan Laporta: I'm sure Messi won't stay at Barca if I don't win the election. He gives the club 30% of revenue
Trent had idolized Gerrard since he was a kid, and he was in a fairy tale: he got Steven's care and the captain's armband. The story of a great relationship
Hazard's recovery from the injury is delayed. He probably won't play against Atletico on March 7