Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមខ្លាំងទាំង៨ ចុងក្រោយ ដែលត្រូវប្រជែងគ្នា ដណ្ដើមកៅអីវគ្គបន្ត

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣» ពេលនេះ រកឃើញ ៨ ក្រុមចុងក្រោយ ដែលខ្លាំងហើយ។

ក្រុមជើងខ្លាំង ៨ ក្រុម រួមមាន ក្រុមបាល់ទាត់យុវជន ស្រុកល្វាឯម ក្រុមបាល់ទាត់ យុវជនស្រុកមុខកំពូល ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកៀនស្វាយ ក្រុមបាល់ទាត់យុវជនស្រុកខ្សាច់ កណ្តាល ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ ក្រុមបាល់ទាត់យុវជន ស្រុកអង្គស្នូល និងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក។

សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ រួមមាន ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកៀនស្វាយ ជួបជាមួយ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពញាឮ ចំណែកក្រុមបាល់ទាត់យុវជន ស្រុកល្វាឯម ប្រកួតជាមួយក្រុមបាល់ទាត់យុវជន ស្រុកអង្គស្នូល៕/V/R

Post navigation