ចែករម្លែក

ដោយ:តាកែវ/តាកែវ ៖ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំ ក្រុម មន្រ្តីជំនាញ សហការជាមួយ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះពិនិត្យ ស្ថានភាពផ្លូវ និងស្ពានខ្ពបត្របែក លើផ្លូវខេត្ តលេខ១៣២ ត្រង់ចន្លោះគីឡូម៉ែត្រ ១៩+២៦០ ដែលកំពុងរងការគំរាមកំហែង ពីទឹកជំនន់ ដែលហូរច្រោះ ។

លោកប្រធានមន្ទីរ ទាំងពីរស្ថាប័ននោះ បានឱ្យដឹងថាៈ ស្ថានការទឹកហូរច្រោះ ពីទំនប់អូរសារាយ ឆ្លងពីម្ខាងទៅម្ខាង ក៏ប៉ុន្តែនៅអាចចរាចរណ៍ បានធម្មតា ក្នុងនោះ ក្រុមការងារខាងមន្ទីរធនធានទឹក បាននាំយកគ្រឿងចក្រ អ៊ិចស្ការ និងឡានដី ដើម្បីជួយរៀបចំ ទប់ផ្លូវកន្លែងខ្លះ និងផ្នែកខ្លះ នៃស្ពាន ការពារកុំឲ្យមានការហូរច្រោះដីច្រើន ដោយសារស្ថានភាពទឹក កំពុងមានការជន់ឡើង។

សូមបញ្ជាក់ថា ស្ពានខ្ពបត្របែកនេះ ជាទ្វារទំនប់ទឹក យ៉ាងសំខាន់ ដែលត្រូវបើកបង្ហូរទឹក សម្រាប់ផ្គត់ផ្គង់ លើដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកត្រាំកក់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម