Views: 2
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកស្រី ប៊ន សុភី និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខលោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះ លោកស្រី ប៊ន សុភី បាននាំយកនូវថវិការបស់លោកអភិបាល ខេត្ត និងរបស់លោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះមូល ដ្ឋានក្រុងកំពង់ឆ្នាំង និងលោកប្រធានរតនាគារខេត្ត សរុបចំនួន ៤.១០០.០០០ រៀល ឧបត្ថម្ភជូនលោក ម៉ម ឈឿម សម្រាប់ជួយសម្រាលនូវការទិញថ្នាំ ក្នុងពេលកំពុងសម្រាកព្យាបាលជំងឺ ៕/V/R

