Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមបាល់ទាត់ U-23 កម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ Qualification AFC Asian Cup 2024

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមបាល់ទាត់ អាយុក្រោម ២៣ឆ្នាំ (U-23) កម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះពានរង្វាន់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ឆ្នាំ២០២៤ ( Qualification AFC Asian Cup 2024) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កម្ពុជា ស្ថិតនៅក្នុងពូល J ជាមួយក្រុមម្ចាស់ផ្ទះអារ់ាប៊ីសាអ៊ូឌីត លីបង់ និង ម៉ុងហ្គោលី។
សម្រាប់ពូល J គ្រប់ការប្រកួតទាំងអស់ ធ្វើនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី៦ ដល់ ១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុម U23 កម្ពុជា ជួបក្រុមលីបង់ នាថ្ងៃទី៦ កញ្ញា បន្ទាប់មក ជួបក្រុមម៉ុងហ្គោលី នៅថ្ងៃទី៩ កញ្ញា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

វគ្គជម្រុះនេះ មានចំនួន ៤៣ ក្រុមចូលរួម ដោយបែងចែកជា ១១ ពូល។ ក្នុងចំណោម៤៣ ក្រុម ដែលចូលរួមប្រកួតជម្រុះនេះ នឹងយកតែ ១៥ ក្រុមប៉ុណ្ណោះ ដែលនឹងទទួល បានកៅអី ទៅកាន់ការប្រកួត AFC U23 Asian Cup នៅប្រទេសកាតា ឆ្នាំ២០២៤ ។

សម្រាប់ជុំផ្តាច់ព្រ័ត្រ នៅប្រទេសកាតា នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ កាលវិភាគការប្រកួតវគ្គជម្រុះ សម្រាប់ ១១ ពូល នឹងគ្រោងធ្វើ ឡើង ចាប់ពីថ្ងៃទី៤ ដល់ ១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលមាន ៤៣ ប្រទេសចូលរួម។ សម្រាប់ក្រុមកម្ពុជា នឹងមានការប្រកួតកំដៅសាច់ដុំ ជាមិត្តភាពជាមួយ ក្រុមបង់ក្លាដែស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕ V / N

Post navigation