Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីភាពត្រឹមត្រូវ

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើឧត្តមគតិច្បាប់ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍គ្រឹះនៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ ។នេះជាការបញ្ជាក់របស់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍ដដែលបន្តថាការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនានា ដែលធានានូវការគោរពគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងនោះគណបក្សនយោបាយទាំងអស់ ត្រូវបានផ្ដល់ឱកាសនិងសិទ្ធិ ស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។

ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញជិត៣០ឆ្នាំកន្លងមក គ្រប់ស្ថាប័នជាតិនិងសមាសភាគសង្គមទូទៅបាននិងកំពុងអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សលើគន្លងនីតិរដ្ឋ បាននិងកំពុងចាក់ឫសក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់ប្រទេសជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងសុខសន្តិភាព៕សរន

Post navigation