Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

Views: 2

ដោយៈ ទេពកង្រី/កំពង់ឆ្នាំង ៖ កិច្ចប្រជុំក្រុម ប្រឹក្សាខេត្តលើកទី៤៤ អាណត្តិទី៣ បានប្រារព្ធធ្វើកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត និង មានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនេះគឺធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍សមិទ្ធផលនានាដែលអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ សម្រេចបាន និង ចូលរួមការកែលម្អនូវចំណុចអសកម្មដែលអាជ្ញាធរ សមត្ថកិច្ចជំនាញ បានបំពេញជូនមានការខ្វះខាត ដែលធ្វើឱ្យស្ទះដល់ដំណើរការអភិវឌ្ឍន៍នៅមូលដ្ឋាន ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា បានលើកឡើងអំពីវឌ្ឍនភាពនៃអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនា សម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង អនាម័យ ។

ក្នុងរយៈពេលកន្លងមកនេះ មន្ទីរជំនាញអង្គភាពជុំវិញខេត្តតែងតែបានយកចិត្តទុកដាក់ក្នុងលើកកម្ពស់លើការអភិវឌ្ឍវិស័យជំនាញ ដោយកចិត្តទុកដាក់បំផុតក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្រៅពីនេះអាជ្ញាធរមូលដ្ឋានក៏បានចូលរួមកែលម្អនូវរាល់ចំណុចខ្វះខាតក្នុងការអនុវត្តបំពេញការងារដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ក្នុងការ បម្រើ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និង មន្ទីរអង្គភាពជុំវិញ បានអនុវត្តកន្លងមកនេះ ដែលមានភាពប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើរ ។
លោក ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញនិង អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋាន ដូចជាការបង្កើតនូវសក្តានុពលនានាដើម្បីបង្កើនការអភិវឌ្ឍខេត្ត និង ការពង្រឹងរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជនឱ្យបានល្អប្រសើរ ៕ N

Post navigation