Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុមអាជីវករតូចតាចទទួលផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល

Views: 1

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកយ៉ាងខ្លាំង ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្តេចបានសម្រេច មិនអោយយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី នៅតាមទីផ្សារ ជាមួយនិងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ថែមទៀតផង។


ជាក់ស្តែង ក្រោយពីមានការណែនាំ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងខ្ជាប់ខ្ជូន ជុំវិញ ការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ថែមទៀត។
លោក ឡយ ស៊ាងអាង ប្រធាន គណៈកម្មការ ផ្សារ អូរឫស្សី បានអោយដឹងថា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គណៈកម្មការផ្សារ អូរឫស្សី បានប្រគល់ជូនបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី នៅតាមទីផ្សារ បានចំនួន២លើករួចមកហើយ ដោយលើកទី១ចំនួន២៧០បណ្ណនិងលើកទី២បានចំនួន៣០៨បណ្ណ ។
ចំណែក លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូងវិញ ក៏បានបញ្ជាក់ផងដែរថា ចំពោះ ផ្សារទួលទំពូងរបស់លោក គណៈកម្មការផ្សារ បានប្រគល់ជូនបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី បានចំនួន២លើករួចមកហើយដែរ ដោយលើកទី១ចំនួន១៣២បណ្ណនិងលើកទី២បានចំនួន៤៨បណ្ណ សរុបចំនួន១៨០បណ្ណ។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះជូនគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ខែឧសភាកន្លងមកនេះ ដើម្បីអោយគណៈកម្មការផ្សាររដ្ឋទាំង២៥បន្តចែកជូនបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី អោយបានគ្រប់ចំនួន។
គួរបញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅ តាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់ ។ ក្រុមអាជីវករ បានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាម រយៈអាជ្ញាធរ រាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ ជូន ពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួម សម្រួល ដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជម្ងឺជាដើម៕ P / N

Post navigation