Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រុងស្ទឹងត្រែងកំពុងរៀបចំកែលម្អសោភ័ណភាពឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរ

Views: 3

ដោយ:សុខុម/ស្ទឹងត្រែង:អាជ្ញាធរក្រុងស្ទឹងត្រែងបានចាប់ផ្ដើមរៀបចំកែលម្អតាមទីសាធារណៈសំខាន់ៗដើម្បីលើកកម្ពស់ឲ្យមានសោភ័ណភាពទាក់ទាញនៅមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិមកដល់។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានប្រាប់ឲ្យដឹងថាក្រោយពីទទួលការងារពីថ្នាក់ដឹកនាំខេត្តខាងក្រុងបានរៀបចំកន្លែងសំខាន់ៗរួមមានកាត់មែកឈើនៅតាមបណ្ដោយផ្លូវសាធារណៈគឺចាប់ផ្ដើមពីមាត់ទន្លេនៃស្ពានសេកុងរហូតដល់ស្ពានមេគង្គ។សម្អាតស្មៅតាមសួនច្បារលាបថ្នាំពណ៌នៅតាមស្គាល់ឈើដើម្បីលម្អ។ផែនការបន្ទាប់ទៀតចាប់ផ្ដើមពីការសម្អាតនិងការរៀបចំកែលម្អរូបសំណាកត្រីប៉ាសេអ៊ី។តាមសួនច្បារនិងមុខផ្សារសាមគ្គីរង្វង់មូលចាស់ថ្មី។ លោកអភិបាលក្រុងបាននិយាយបន្ថែមថាសួនច្បារកងចក្រដែលតំណាងឲ្យខេត្តស្ទឹងត្រែងនោះក៏បានរៀបចំ កែសម្រួលឲ្យមានសោភ័ណភាពល្អរួចមកហើយដែរ។ លោកអភិបាលក្រុងក៏បានបញ្ជាក់ថាទាក់ទងនឹងការរៀបចំថែទាំរាល់ការធ្វើសកម្មភាពផ្សេងៗនោះគឺអាស្រ័យទៅលើខេត្តជាអ្នកចំណាយចាត់ចែងក៏ប៉ុន្តែក្រោយមកហាក់មានការរអាក់រអួលហើយអាជ្ញាធរខេត្តក៏បានទម្លាក់ការងារនេះមកឲ្យក្រុងជាអ្នករៀបចំសិន។

បន្ទាប់ពីក្រុងបានរៀបចំជាបន្តបន្ទាប់នោះលោកនឹងដាក់ពាក្យស្នើសុំទៅខេត្តឲ្យខេត្តមានការចាត់ចែងការងារចំពោះកិច្ចការទាំងអស់ខាងលើដើម្បីងាយស្រួលមើលថែជាប្រចាំនិងមានថវិកាសម្រាប់ចាត់ចែង៕/R

Post navigation