Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កសិករមួយចំនួននៅមណ្ឌលគីរីបន្តដាំដំឡូងបារាំង

Views: 9

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ក្រោយពេលដែល ការសាកល្បងបង្ហាញអំពីលទ្ធភាពនៃការបង្កបង្កើនផលដំណាំដំឡូងបារាំងនៅពេលនេះ ពួកគេនៅតែ បន្តដាំដុះជាបន្តបន្ទាប់ ។​

ប្រភពដដែលបានអះអាងថា ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំណាំដំឡូងបារាំង ជូនប្រជាកសិករចំនួន ១.៥០០ គ្រាប់នៅក្នុងមួយគ្រួសារ ។

ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ចែកដល់កសិករចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានពូជដំឡងបារាំងចំនួន ១៥០០គ្រាប់ ដែលប្រព្រឹត្តទៅនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ៕

Post navigation