Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កសិករនៅបន្ទាយមានជ័យបន្តសម្រុកបង្កបង្កើនផលស្រូវប្រាំងក្នុងចុងរដូវវស្សាឱ្យទាន់ទឹកសម្រក

Views: 2

ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖កសិករនៅបន្ទាយមានជ័យបន្តសម្រុកបង្កបង្កើនផលស្រូវប្រាំងក្នុងចុងរដូវវស្សាអោយទាន់ទឹកសម្រក ។ពួកគេក៏អរគុណស្រូវពូជអំណោយសម្តេចតេជោ ហ៊ុន សែនផងដែរ។

នារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២ នៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត មន្ត្រីជំនាញ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីអាជ្ញាធរស្រុកឃុំ ភូមិបានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ស្តារឡើងវិញក្រោយទឹកជំនន់នាខែកញ្ញា តុលាឆ្នាំ២០២២កន្លងមក។

ជាក់ស្តែង គេបានឃើញថា ស្រូវមានដើមដងល្អណាស់ ហើយស្ថានភាពទឹកក៏គ្រប់គ្រាន់ដើម្បីស្រោចស្របស្រូវអោយបានតាមផែនការ

ក្នុងពេលនេះ មន្ត្រីបានទទួលការឆ្លើយតបពីប្រជាកសិករដែលទទួលបានស្រូវពូជ បង្កបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុករបស់ប្រជាកសិករដោយបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះនេះ។

ពួកគាត់បាននិយាយយ៉ាងដូច្នេះថា៖ “ពួកគាត់បានបង្ករបង្កើនផល មានរយៈពេលជាងមួយខែហើយ មានដំណុះល្អ មានដើមដងល្អ ។ ហើយក៏មានទឹកស្រោចស្រពគ្រប់គ្រាន់ដែរ “។

ចំណែកលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្រោយពេលសម្តេចបានផ្តល់អំណោយពូជស្រូវដល់កសិករ ក្នុងនាមមន្ត្រីជំនាញលោកនិងមន្ត្រីបាន ចុះណែនាំបង្ហាត់បង្ហាញពីនិតីវិធីបច្ចេកទេសនៃការដាំដុះស្រូវឱ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព។

លោកបានបន្តឲ្យដឹងថា:ប្រជាកសិករដែលទទួលបានស្រូវពូជប្រមាណ៥០០០គ្រួសារ ស្មើនឹង៥០០តោន បូករួមនឹងស្រូវពូជបម្រុងឬពួកគាត់ទិញភាគច្រើនផងនោះ រហូតមកទល់ពេលនេះ
ការបង្ករបង្កើនផលឡើង បានប្រមាណជាង៩០ភាគរយហើយ។
នៅសប្តាហ៍ក្រោយអាចនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រូវប្រាំងចុងរដូវវស្សាឬស្រូវប្រាំងដើមរដូវប្រាំងនៅស្រុក ក្រុងដែលមានការបង្កបង្កើនផលស្រូវរដូវទឹកសម្រកនេះ។

នាឱកាសចុះជួបជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើល វាយតម្លៃស្ថានភាពស្រូវស្តារឡើងវិញនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះ បានសម្តែងការពេញចិត្តចំពោះបងប្អូនប្រជាកសិករទាំងអស់ដែលបានចេះកែច្នៃដើម្បីតាមលទ្ធភាពប្រពលភាព ធ្វើស្រែឡើងវិញ។
ទោះជាតំបន់ខ្លះទឹកនៅច្រើន ខ្លះស្ទើទឹក ក៏តែចេះកែច្នៃខ្ពស់ រួមសហការគ្នាបានយ៉ាងល្អ ដើម្បីបង្កបង្កើនផលបាន។.

ជាមួយគ្នានោះលោកបានប្រាប់ប្រជាកសិករថា ឆ្នាំ២០២២ នេះ ស្ថានភាពទឹកនៅមានច្រើនទាំងក្នុងស្ទឹង និងប្រឡាយមេ រង ដែលមិនបង្កការព្រួយបារម្ភនោះទេ ។ដូច្នេះសូមបងប្អូនមិនទាន់បានធ្វើសូមប្រញាប់ប្រញាល់ ដើម្បីទាន់ពេលវេលាជាមួយគេ កុំទុកដីឲ្យនូវទំនេរចោល ខិតខំដើម្បីសេដ្ឋកិច្ចគ្រួសារ។

លោកអភិបាលខេត្តបន្ទាយមានជ័យ ជួសមុខឱ្យប្រជាកសិករទាំងឡាយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជួបទុកលំបាកមានសម្តេចតេជោជួយជានិច្ច៕សរន/PC

Post navigation